នៅលើលោកនេះមានទេមិត្តសម្លាញ់ ? ឬសុទ្ធតែជាការបោកប្រាស់ដូច បងផល និយាយមែន !!!!!
មិត្តដែលណែនាំយើងឱ្យខំរៀន បង្ហាត់បង្រៀនយើង សុទ្ធតែជាមិត្តល្អឬ ? មិនប្រាកដទេដឹង !!!!!…..
16 ធ្នូ
នៅលើលោកនេះមានទេមិត្តសម្លាញ់ ? ឬសុទ្ធតែជាការបោកប្រាស់ដូច បងផល និយាយមែន !!!!!
មិត្តដែលណែនាំយើងឱ្យខំរៀន បង្ហាត់បង្រៀនយើង សុទ្ធតែជាមិត្តល្អឬ ? មិនប្រាកដទេដឹង !!!!!…..
15 ធ្នូ
(បទពាក្យ ៧)
មេឃខ្ពស់ហួសឆ្ងាយផុតហត្ថា
ដួងចន្ទភ្លឺថ្លាឆ្ងាយផុតដៃ
បានត្រឹមស្រមៃរាល់យប់ថ្ងៃ
ហឫទ័យប្រាថ្នាចង់បានចន្ទ ។
ដឹងដែរថាមានដួងតារា
នាអាកាសាក្បែរដួងចន្ទ
បានត្រឹមក្នុងចិត្តគិតប្រចណ្ឌ
វាសនាក្បែរចន្ទពុំមានឡើយ ។
ធ្វើម្ដេចវាសនាខ្ញុំតូចទាប
ចន្ទមិនបន្ទាបខ្លួនមកឡើយ
ត្រឹមឃើញរាល់ថ្ងៃក៏បានស្បើយ
ភ្លេចមិនបានឡើយសម្រស់ឯក ។
ពន្លឺស្រទន់ជ្រែកអន្ធិកា
ពន្លឺចន្ទថ្លាភ្លឺល្អប្លែក
សមនឹងសម្រស់ស្រស់អនេក
ឱ្យចិត្តសង្វេគចង់ថ្នមថ្នាក់ ។
ដ្បិតដឹងថាខ្លួនគ្មាននិស្ស័យ
ចន្ទថ្លាចន្ទថ្លៃគេមិនស្ម័គ្រ
ដឹងច្បាស់គ្មាននិស្ស័យថ្នមថ្នាក់
បានត្រឹមតែលាក់ក្នុងចិន្ដា ។
7 ធ្នូ
បើតាមលោក Albert Einstein អ្នកប្រាជ្ញរូបវិទ្យាដ៏ល្បីល្បាញមួយរូបបានលើកឡើងថា
The true sign of intelligence is not knowledge but imagination.
បើតាមទស្សនផ្ទាល់ខ្លួនរបស់ខ្ញុំ អាចទាញសេចក្ដីសន្និដ្ឋានពីសម្ដីរបស់លោក Einstein ថា ចំណេះដឹងមិនបាននាំមកនូវភាពវៃឆ្លាតដល់មនុស្សទេ តែរូបារម្មណ៍ទៅវិញជាអ្នកនាំឱ្យមនុស្សឆ្លាត ។ ជាក់ស្ដែង ការសិក្សាយកចំណេះដឹងមកពីសាលាពុំមែនជាកត្តានាំមនុស្សម្នាក់ឱ្យក្លាយជាបុគ្គលដែលឆ្លាតវៃបានទេ តែតម្រូវឱ្យមនុស្សនោះចេះយកចំណេះដឹងមកច្នៃដើម្បីប្រើប្រាស់ ។ ដោយសារតែភាពច្នៃប្រឌិតរបស់មនុស្ស ទើបបណ្ដាលឱ្យបច្ចុប្បន្នយើងមានឧបករណ៍ទំនើបៗ ប្រកបដោយគំនិតច្នៃប្រឌិត ។ ទាំងអស់នេះមិនមែនកើតចេញពីចំណេះដឹងទេ តែកើតចេញពីភាពច្នៃប្រឌិតរបស់មនុស្ស ដែលលោក Einstein ចាត់ទុកជា រូបារម្មណ៍ ព្រោះវាទាមទារឱ្យយើងស្រមើស្រមៃដើម្បីបង្កើតវា ដោយសារតែវាមិនទាន់មាននៅក្នុងសង្គមមនុស្សទេ ។
ជាការពិតណាស់ អ្វីដែលយើងកំពុងសិក្សាគឺជាអ្វីដែលបុព្វបុរសយើងបានស្រាវជ្រាវរកឃើញ ឬបានបង្កើតឡើង តាមរយៈបញ្ញារបស់ពួកគាត់ ។ យើងអាចទាញបានជា បញ្ញាមនុស្សជំនាន់មុន បង្កើតជាចំណេះសម្រាប់មនុស្សបច្ចុប្បន្ន, ចំណេះមនុស្សបច្ចុប្បន្នផ្សំនឹងការច្នៃប្រឌិតរបស់មនុស្សបច្ចុប្បន្ន នឹងបង្កើតជាចំណេះសម្រាប់មនុស្សទៅអនាគត ដែលមានភាពប្រសើរជាងចំណេះបច្ចុប្បន្ន ។
(នេះគ្រាន់តែជាការបកស្រាយរបស់ខ្ញុំលើទស្សនរបស់អ្នកប្រាជ្ញម្នាក់ប៉ុណ្ណោះ)
3 ធ្នូ
បើតាមមានលុយ ខ្ញុំនឹងទិញ Laptop មួយហ្នឹង ដោយកំណត់លក្ខណៈមួយចំនួនរបស់វាដូច ៖

FEATURES
Superthin 13.4″ HD 16:9 WLED 720p display
Metallic key cap, full-size keyboard
Integrated 2MP webcam and integrated mono digital microphone
IO: DisplayPort, 2 USB 2.0, headphone connector and headphone. Standard connectors via external dongle: RJ45, DVI. Optional connectors via external dongle: VGA, HDMI.
Communications: 10/100 via external dongle, Bluetooth® 2.1, 802.11n (3×3)
Up to 5 hours 17 minutes2 with optional extended battery life using lithium ion cells, 40 Whr
Compact power adapter
Dimensions: (w x d x h) 340 x 273.9 x 9.99 mm 1 (13.39″ x 10.78″ x .39″)
Weight: 1.44 kg (3.2 lbs.6) with standard 20Whr battery
Optional 90 days of Adamo Premium Service
SOFTWARE
Standard: Adobe® Acrobat® Reader 9, Adobe® Flash Player, Dell Dock, McAfee® SecurityCenterTM , Dell Webcam Application, Microsoft® Windows LiveTM , Dell QuickSet, Phoenix FailSafeTM theft protection, Sensible Vision FastAccessTM facial recognition
តម្លៃ ៖ $1799
ប៉ុន្តែបើមានលុយទិញខ្ញុំនឹងបន្ថែមគ្រឿងមួយចំនួនទៀតដូចខាងក្រោម ៖
External Slot Load Blue-ray Disc Drive: $199
400 WHr additional Battery: $100
HDMI Video Adapter (for External Monitor): $29
Cole Haan Leather Laptop Messenger: $380

Microsoft Arc Mouse: $40
500GB 5400RPM External HDD: $175
តម្លៃសរុបក្រោយពីបន្ថែមឧបករណ៍ដែលបានរៀបរាប់នោះគឺ ៖ $2722
ព័ត៌មានខ្លះៗដែលទាក់ទងនឹង Laptop នេះ ៖
2 ធ្នូ
ចម្រៀង ៖ Gives You Hell
ច្រៀងដោយ ៖ The All-American Rejects អានបន្ត
2 ធ្នូ
ហាហា ! យូរៗទៅហួសចិត្តខ្លួនឯងដែរ….
ម្សិលមិញហ្នឹង ម៉ោងបារាំងនៅសាលាច្បាប់ អត់ទៅរៀនទេព្រោះអត់សូវស្រួលខ្លួន ។ ស្រាប់តែខ្ញុំឈប់ មានអីស្រីស្អាតម្នាក់រៀនបារាំងជាមួយគ្នា គេឈប់ដែរ ។ មានអី ពេលថ្ងៃ ចូលរៀនម៉ោងអង្គ្លេស គេឌឺឡើងស្ពឹក ។ គិតមើលទៅ មួយថ្នាក់ឈប់តែពីរនាក់ តើមិត្តរួមថ្នាក់គេនឹងឌឺខ្ញុំថាម៉េចដែរ ?
អូ៎ ! ភ្លេចប្រាប់ ! ម៉ោងភាសាបារាំងហ្នឹង គេរៀនចូលគ្នាទាំងនិស្សិតច្បាប់ និងនិស្សិតសេដ្ឋកិច្ច ។
វិចារថ្មីៗ