ហេតុ​អ្វី​បាន​ជា​គាត់​អត់​អស់​លុយ ?

បុរស​ម្នាក់​បើកបរ​រថយន្ត​ពី​រាជធានីភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​តាម​ផ្លូវ​ជាតិ​លេខ ៤ ។ តាម​ធម្មតា​រាល់​អ្នក​ដំណើរ​ទាំង​អស់​ដែល​ទៅ​តាម​ផ្លូវ​នោះ​ត្រូវ​តែ​បង់​ប្រាក់ ។ ហើយ​បុរស​ម្នាក់​នោះ​ជា​ប្រជាពលរដ្ឋ​សាមញ្ញ ដោយ​ពុំ​មាន​ជាប់​បេសកកម្ម​តាម​ខ្លួន​អ្វី​ឡើយ ។

សំណួរ​ ៖

ហេតុ​អ្វី​បាន​ជា​បុរស​នោះ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្តព្រះសីហនុ​ដោយ​មិន​អស់​ប្រាក់ ?

តើ​ខែ​ចំនួន​ប៉ុន្មាន​ដែល​មាន ២៨ ថ្ងៃ ?

នេះ​ជា​ការ​ល្បង​ប្រាជ្ញា​បន្តិចបន្តួច សូម​មេត្តា​ចូលរួម​ឆ្លើយ​សំណួរ​ដូច​ខាង​ក្រោម ៖

ជា​ធម្មតា​ក្នុង​មួយ​ឆ្នាំ​មាន​១២​ខែ ហើយ​ក្នុង​នោះ​ខែ​ខ្លះ​មាន ៣០ ថ្ងៃ ខែ​ខ្លះ​ទៀត​មាន​ដល់​ទៅ​៣១​ថ្ងៃ ។

ចុះ​មាន​ចំនួន​ប៉ុន្មាន​ខែ​ដែល​មាន ២៨ ថ្ងៃ ?

ក្រុមហ៊ុន​ឆាយហុក​បង្កើត​កម្មវិធី​កម្ចាត់​មេរោគសម្រាប់​Computer

ក្នុង​ឱកាស​វេទិការ​អក្សរសាស្រ្ត​ជាតិ​ នៅ​ពុទ្ធសាសនបណ្ឌិត្យ លោក ឡី សុភាព បាន​លើក​ឡើង​​ថា ដើម្បី​ចូលរួម​ក្នុង​ការ​បង្កើន​ឱកាស​ការងារ​ដល់​សិស្ស​និស្សិត ក្រុមហ៊ុន​ឆាយហុក​បាន​បង្កើត​កម្មវិធី​ថ្មី​មួយ​គឺ កម្មវិធីប្រយុទ្ធ​ប្រឆាំង​មេរោគ ដែល​ជា​ការ​គាំ​ទ្រ​មួយ​ដល់​កម្មវិធី​អក្សរ​ខ្មែរ ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ខាង​ក្រុមហ៊ុន​ឆាយហុក​កំពុង​ជ្រើសរើស​សិស្ស និស្សិត ទាំង​ដែល​មាន​ចំណេះ​ដឹង​ខាង Computer ចំនួន ១០០០នាក់ ដើម្បី​ចួល​រួម​ក្នុង​បង្កើត​កម្មវិធី​កម្ចាត់​មេរោគ​នោះ​ ។

សូម​អភ័យ​​ទោស​ផង​ផ្ដល់​ព័ត៌មាន​យឺត​យ៉ាវ​បន្តិច​ហើយ ។