ក្នុងឱកាសវេទិការអក្សរសាស្រ្តជាតិ នៅពុទ្ធសាសនបណ្ឌិត្យ លោក ឡី សុភាព បានលើកឡើងថា ដើម្បីចូលរួមក្នុងការបង្កើនឱកាសការងារដល់សិស្សនិស្សិត ក្រុមហ៊ុនឆាយហុកបានបង្កើតកម្មវិធីថ្មីមួយគឺ កម្មវិធីប្រយុទ្ធប្រឆាំងមេរោគ ដែលជាការគាំទ្រមួយដល់កម្មវិធីអក្សរខ្មែរ ។ មិនត្រឹមតែប៉ុណ្ណោះខាងក្រុមហ៊ុនឆាយហុកកំពុងជ្រើសរើសសិស្ស និស្សិត ទាំងដែលមានចំណេះដឹងខាង Computer ចំនួន ១០០០នាក់ ដើម្បីចួលរួមក្នុងបង្កើតកម្មវិធីកម្ចាត់មេរោគនោះ ។
សូមអភ័យទោសផងផ្ដល់ព័ត៌មានយឺតយ៉ាវបន្តិចហើយ ។
វេទិកាអក្សរសាស្ត្រជាតិធ្វើនៅថ្ងៃណាទៅ?
ចាំមើលស្នាដៃនិស្សិតខ្មែរយើងទាំងអស់គ្នាមើល …
ខ្ញុំជឿថាមិនមិនអន់ប៉ុន្មានទេ ហើយសង្ឃឹមថាបងប្អូនខ្មែរយើងទាំងអស់ជួយនាំគ្នាគាំទ្រស្នាដៃរបស់កូនខ្មែរយើងនាពេលខាងមុខនេះ ។
វេទិការអក្សរសាស្រ្តជាតិធ្វើឡើងកាលពីថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០០៩ ។
ខ្ញុំទើបតែទទួលបានព័ត៌មានថ្ងៃសុក្រនេះថា វេទិការអក្សរសាស្រ្តជាតិគឺធ្វើឡើងនៅថ្ងៃនេះ ចាប់ពីម៉ោង ២.៣០ ដល់ ម៉ោង ៤.៣០ ។ ប្រសិនបើព័ត៌មានថ្មីចាំខ្ញុំផ្ញើសារអេឡិចត្រូណិចប្រាប់ ។