«អូរឬស្សី» អាន​ថា​ម៉េច​វិញ​ទៅ ?

ថ្ងៃ​មួយ​នោះ ខ្ញុំ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវកាត់​មុខ​ផ្សារ​អូរឫស្សី ក្រឡេក​មើល​ផ្សារ​ឃើញ​អក្សរ​ធំៗ​ដែល​សរសេរ​ថា «ផ្សារ​អូឫស្សី» ។ ដល់​ទៅ​មើល​ទៅ​ម្ខាង​ទៀត​ស្រាប់​តែ​ឃើញ​គេ​សរសេរ «អូរ​ឬ​ស្សី» លែង​ដឹង​ថា​ត្រូវ​អាន​យ៉ាង​ម៉េច ? កាល​រៀន​បឋមសិក្សា​គ្រូ​អត់​បាន​បង្រៀន​ឱ្យ​ប្រកប «ឬ» ជាមួយ​ព្យញ្ជនៈ​ផ្សេង​សោះ ដល់​អញ្ចឹង​ទៅ​លែង​ចេះ​អាន ។ មិន​ដឹង​ថា​គាត់​សរសេរ​ខុស ឬ​ក៏​ខ្ញុំ​រៀន​មិន​ដល់ ? បើ​តាម​ចំណេះ​ដឹង​ខ្សត់ខ្សោយ​របស់​ខ្ញុំ នាំ​ឱ្យ​ខ្ញុំ​អាន​ថា «អូរ ឬ ស្សី» ។ យ៉ាប់​អាន​ត្រង់​កន្លែង «ស្សី» ហ្នឹង ។ ពេល​ក្មេងៗ​សួរ​ពី​ឈ្មោះ​ហាង​ហ្នឹង​ អត់​ដឹង​ថា​ត្រូវ​ប្រាប់​យ៉ាង​ម៉េច​ទៀត ព្រោះ​ខ្ញុំ​អត់​ចេះ​អាន ។

—សូម​ស្វាគមន៍—

សូម​ស្វាគមន៍​មក​កាន់ Blog ថ្មី​របស់​ខ្ញុំ ។ អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​គិត​ថា ប្ដូរ​ចុះ​ប្ដូរ​ឡើង​​គួរ​ឱ្យ​ធុញ ។ មូល​ហេតុ​ពិត​ដែល​ខ្ញុំ​​ប្ដូរ​ព្រោះ Blog ចាស់​របស់​ខ្ញុំ​ឈ្មោះ​ពីរោះ​ពេក ន័យ​ទូលាយ​ពេក (ពុទ្ធិសម្រាប់​ខ្មែរ) ប៉ុន្តែ​ខ្ញុំ​គិត​ថា​ពុំ​ទាន់​អាច​ដល់​ថ្នាក់​នោះ​ទេ ទើប​ខ្ញុំ​សម្រេច​ចិត្ត​ប្ដូរ​មក​ជា «កំណត់ត្រា​របស់​សេរីបណ្ឌិត» ព្រោះ​អ្វី​ដែល​ខ្ញុំ​យក​មក​ប្រកាស​ប្រាប់​សាធារណជន គឺ​គ្រាន់​តែ​ជា​កំណត់​ត្រា​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ ។ ហេតុ​ដូច​នេះ​សូម​មេត្តា​អភ័យទោស​ភ័យ​ឱ្យ​រូប​ខ្ញុំ​ផង ។ ចំពោះ​ការ​ទាញ​យក​កម្មវិធី​នានា (វចនានុក្រម​អាន, វចនានុក្រម​ខ្មែរ…) ខ្ញុំ​នឹង​រៀប​ចំ​ឡើង​វិញ​​នៅ​លើ​ Blog ថ្មី​របស់​ខ្ញុំ, ប៉ុន្តែ​សុំ​ម្យ៉ាង​កុំ​រអ៊ូ​រឿង​ខ្ញុំប្ដូរ Blog ប្រយ័ត្ន​ចុក​ពោះ បើ​មិន​អញ្ចឹង​ទេ​ក៏​យប់​ឡើង​ខ្មោច​លង​ដែរ ។

ជូន​ពរ​ថ្ងៃ​កំណើត

និពន្ធ​ដោយ ៖ ព្រះ​តេជ​ព្រះ​គុណ​បណ្ឌិត ហេង សុវណ្ណ

ច្រៀង​ដោយ ៖ ក្រុម​តន្ត្រី​មរតក​ស្រុកស្រែ


សូម​ជូន​ពុទ្ធពរ​ ៤ ប្រការ                     ដោយ​រាប់​អាន​គ្នា​ដ៏​ស្មោះ​ស្ម័គ្រ

ក្នុង​ថ្ងៃ​កំណើត​របស់​អ្នក                      ជួប​ជុំ​មិត្តភ័ក្ត្រ​ស្និទ្ធ​មេត្រី ។

អាយុ វណ្ណៈ សុខៈ ពលៈ                     សូម​មាន​ដល់​អ្នក​រួច​ទុក្ខ​ភ័យ

ជួប​ជុំ​គ្រួសារ​ញាតិ​ប្រុស​ស្រី                បាន​សុខ​សួស្ដី​ត​​ទៅ​អើយ ។

អត្ថបទ​ទី ១២ នៃ «នមស្ការ​ព្រះរតនត្រ័យ និង កំណាព្យ​ព្រះពុទ្ធសាសនា» ដោយ ព្រះតេជព្រះគុណ ហុក សុវណ្ណ

ពង្រាង ឬ សេចក្ដី​ព្រាង ?

គ្រូ​របស់​ខ្ញុំ​ធ្លាប់​បាន​ផ្ដល់​ដំបូន្មាន​ថា « ជា​អ្នក​ច្បាប់​មួយ​រូប​គប្បី​ប្រើប្រាស់​ពាក្យ​ឱ្យ​ប្រយ័ត្ន » ហើយ​គាត់​បាន​លើក​ពាក្យ​មួយ​មក​បង្ហាញ​គឺ « ពង្រាង » និង « សេចក្ដី​ព្រាង » ។ គាត់​បាន​ប្រាប់​ថា « ពង្រាង » ក្លាយ​មក​ពី​ពាក្យ​ថា « រាង » (រាងចាល) ដែល​មាន​ន័យ​ថា​ធ្វើ​ឱ្យ​រាងចាល ។

បើ​តាម​វចនានុក្រម​ខ្មែរ ​ពាក្យ​ « ពង្រាង » នេះ​​មាន​ថ្នាក់​ពាក្យ​ជា​កិរយាស័ព្ទ​ ដែល​មាន​ន័យ​ថា ធ្វើ​ឱ្យ​រាង ដោយ​ផ្ដល់​ឧទាហរណ៍ « ជេរ​វាយ​ពង្រាង​វា » ។ ដូច​ជា​ពាក្យ រឹង>ពង្រឹង, រាក់>ពង្រាក់, រត់>ពង្រត់, រា>ពង្រា, រាក>ពង្រាក… ។

ការ​ពិត ឬ ការណ៍ពិត ? (ទំនើបកម្ម​លើក​ទី ១)

ដោយ​បាន​ការ​ចោទ​សួរ​ពី​សំណាក់ រដ្ឋ នៅ​ក្នុង​ប្រកាស «ការពិត ឬ ការណ៍ពិត ?» ហើយ​ថែម​ទាំង​បាន​ការ​ពន្យល់​ពី​សំណាក់​វាគ្មិន​នៅ​ក្នុង​វេទិការ​អក្សរសាស្ត្រ​ខ្មែរ នៅ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ កាល​ពី​ថ្ងៃ​សុក្រ ទី ២១ ខែ សីហា ឆ្នាំ ២០០៩ នេះ រួម​ទាំង​បាន​ការ​ពន្យល់​បន្ថែម​ពី​សំណាក់​ព្រះសង្ឃ​មួយ​អង្គនៅ​ថ្ងៃ​ដដែល ទើប​ញ៉ាំង​ឱ្យ​ខ្ញុំ​ដាក់ប្រកាស​ថ្មី​មួយ​ទៀត​ដោយ​ប្រើ​ចំណង​ជើង​ថា «ការ​ពិត ឬ ការណ៍​ពិត ? (ទំនើបកម្ម​លើក​ទី ១)» ដោយ​គ្រាន់​តែ​ធ្វើ​ការ​បន្ថែម​​លើ​ប្រកាស​ចាស់​ ដែល​មាន​ការ​ខ្វះ​ខាត​ប៉ុណ្ណោះ ។

ការ​​ពន្យល់​អំពីអត្ថន័យ​របស់​ពាក្យ​នីមួយៗ ដែល​ការ​ពន្យល់​នេះ​ត្រូវ​បាន​ដក​ស្រង់​ពី​វចនានុក្រម​ខ្មែរ ៖ Continue reading

កីលាដ្ឋាន ឬ កីឡដ្ឋាន ?

កំពុង​តែ​អផ្សុក​ក៏​បើក​វចនានុក្រម​មើល​ពាក្យ​ដើម្បី​បំបាត់​ភាព​អផ្សុក ។ ពេល​នោះ​ខ្ញុំ​ក៏​បាន​ប្រទះ​ពាក្យ​មួយ​ទៀត​គឺ Continue reading

ការ​ប្រកួត​ក្បាច់​គុន​ខ្មែរ…

នៅ​ថ្ងៃ​ទី ២៧ ដល់ ថ្ងៃទី ៣១ ខែ​សីហា ឆ្នាំ ២០០៩ នេះ សហព័ន្ធ​កីឡា ល្បុក្កតោ កម្ពុជា រួម​ជាមួយ ក្រសួង​អប់រំយុវជន និង​កីឡា នឹង​រៀប​ចំ​ការ​ប្រកួត កីឡា ល្បុក្កតោ ជ្រើសរើស​ជើង​ឯក​ទូទាំង​ប្រទេស ប្រចាំ​ឆ្នាំ ២០០៩ នៅ​ពហុកីឡដ្ឋានជាតិ អូឡាំពិក (ក្នុង​វិមាន​ពហុកីឡដ្ឋានជាតិ) ។ ពេល​វេលា​ប្រកួត ៖

  • ព្រឹក ម៉ោង ៨.០០ ដល់ ១១.០០
  • ល្ងាច ម៉ោង ១៤.០០ ដល់ ១៧.០០

ការ​ប្រកួត​រួម​មាន ការ​សម្ដែង​ទ្វារ​មេគុន ដៃ ដំបង​ខ្លី សមយុទ្ធ​ជាលក្ខណៈ​ឯកត្តជន និង​ជា​ក្រុម ថែម​ទាំង​មាន​ការ​ប្រយុទ្ធ​បែប​ប្រភេទ​ទម្ងន់​លើ​សង្វៀន ។

សូម​បង​ប្អូន​ជន​រួមជាតិ​អញ្ជើញ​ចូលរួម​ទស្សនា​ឱ្យ​បាន​កុះករ ដើម្បី​ជា​ការ​លើក​ទឹកចិត្ត​ដល់​កីឡាករ និង ដើម្បី​លើក​តម្កើង​ក្បាច់​គុន​បុរាណ​ខ្មែរ ដែល​ជា​កេរមរតក​ជាតិ​យើង ឱ្យ​មាន​ឈ្មោះ​ល្បីល្បាញ​ឡើង​វិញ ។

ចូល​រួម​ទស្សនា​ដោយ​សេរី….

ព័ត៌មាន​លម្អិត​ទំនាក់ទំនង ៖

០១១ ២២០ ៦៩៩ / ០១៦ ៤៥៤ ៨៦០

០១៥ ៦៦០ ៦៥៦ / ០៨៩ ៦៨៧ ០៨៦