Can’t smile without you-Barry Manilow

បទ​មួយ​ហ្នឹង ខ្ញុំ​ធ្លាប់​ស្ដាប់​ក្នុង​រឿង Hellboy ហើយ​ដូច​ជា​ចាប់​អារម្មណ៍ ។ ឥឡូវ​ចែកចាយ​ឱ្យ​អ្នក​ទាំង​អស់​ស្ដាប់​ដែរ…… Continue reading

ខូច​ចិត្ត​ទុក​មុន-ឆាយ​ វីរៈយុទ្ធ

ពេល​ស្ដាប់​បទ​នេះ​ហើយ, ខ្ញុំ​មាន​អារម្មណ៍​យ៉ាង​ម៉េច​មិន​ដឹង​ទេ… ពិបាក​និយាយ​ណាស់, និយាយ​ឱ្យ​ស្រួល​ស្ដាប់​គឺ​ចូលចិត្ត​បទ​ហ្នឹង

សូម​ផ្ញើ​ចម្រៀង​នេះ​ជូន​ចំពោះ​នារី​ម្នាក់​ដែល​ខ្ញុំ​លួច​ស្រឡាញ់​ទាំង​គេ​មិន​ដឹង​ខ្លួន……, ខ្ញុំ​នៅ​ចាំ​ទោះ​គេ​នៅ​ស្នេហ៍​បុរស​នោះ​ក្ដី

អូ៎ ! និយាយ​ច្រឡំ, សូម​ផ្ញើ​ជូន​នារី​ជា​ច្រើន​នាក់​ដែល​ខ្ញុំ​កំពុង​លួច​ស្រឡាញ់​ទាំង​គេ​មិន​ដឹង​ខ្លួន….

សូម​រីករាយ បណ្ដែតអារម្មណ៍​ជាមួយ​នឹង​ចម្រៀង​នេះ​ចុះ ៖ Continue reading

រដ្ឋ, រដ្ឋ– និង –រដ្ឋ អាន​ដូច​គ្នា​ទេ ?

ខ្ញុំ​ឃើញ​មិត្ត​ខ្ញុំ​ជាច្រើន​នៅ​សកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច អាន​ពាក្យ​រដ្ឋ​នេះ​មិន​ត្រូវ​តាម​ក្បួន​របស់​វចនានុក្រម​ខ្មែរ​នៅ​ឡើយ​ទេ ។ ខ្ញុំ​ព្យាយាម​កែ​ប្រែ​ពួក​គេ​បន្តិចម្ដងៗ ហើយ​ក៏​បាន​ប្រកាស​តាមInternet តាម​រយៈ Blog មួយ​នេះ ។ Continue reading

ភាគី​ថៃ​ហាក់​បី​ដូច​ជា​ឃោរឃៅ​ណាស់

តាម​រយៈ​ព័ត៌មាន​ពី​សេចក្ដីរាយការណ៍​របស់ CTN កាល​ពី​ព្រឹក​ថ្ងៃ​ទី ១៤ ខែ កញ្ញា ឆ្នាំ ២០០៩ បាន​ឱ្យ​ដឹង​ថា ទាហានឈុត​ខ្មៅ​របស់​ថៃ បាន​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​របស់​ថៃ ចុះ​បង្រ្កាប​ការ​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់​មួយ​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​ជាប់​នឹង​ព្រំដែន​កម្ពុជា ដែល​អ្នក​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់​នោះ​ជា​ប្រជាពលរដ្ឋ​កម្ពុជា ។ ក្នុង​ចំណោម​អ្នក​ឆ្លង​ដែន​ទៅ​កាប់​ព្រៃ​ឈើ​ច្បាប់​នោះ​មាន​ ២ នាក់ ដែល​រត់​រួច​មក​ដល់​កម្ពុជា​វិញ ហើយ​មាន​ម្នាក់​ត្រូ​វ​បាន​ភាគី​ថៃ​ចាប់​បាន​ ហើយ​ចាក់​សាំង​ដុត​ទាំង​រស់ ។ អំពើ​នេះ​ជា​អំពើ​ឃោរឃៅ​មួយ ដែល​ហាក់​បី​ដូច​ជា​មិន​អើពើ​ និង​មិន​គោរព​សិទ្ធិ​មនុស្ស ។

Update=ធ្វើ​ទំនើបកម្ម, គួរ​ឬ​ទេ ?

នៅ​ត្រង់​ចំណុច​នេះ​ខ្ញុំ​ចង់​លើក​នូវ​ពាក្យ Update ដែល​មាន​ន័យ​ថា​ធ្វើ​ឱ្យ​ទំនើប ឬ ធ្វើ​ឱ្យ​ទាន់​សម័យ​កាល ។ បញ្ជាក់ ៖ ខ្ញុំ​មិនមែន​អ្នក​ឯកទេស​ភាសា​អង្គ្លេស ឬ ឯកទេស​អក្សរសាស្ត្រ​ខ្មែរ​ទេ តែ​គ្រាន់​តែ​ចេះ​ដឹង​បាន​ខ្លះ ហើយ​លើក​យក​បញ្ហា​នេះ​យក​មក​ពិភាក្សា​គ្នា​ដើម្បី​បង្កើន​ចំណេះ​ដឹង​​បន្ថែម​ទៀត ។ Continue reading

ហេតុ​អ្វី​យើង​ចាំបាច់​សរសេរ​ព្យាង្គ​តម្រួត ?

នៅ​ជុំ​វិញ​បញ្ហា​នេះ យើង​ឃើញ​មាន​មតិ​មួយ​ចំនួន​​លើក​ឡើង​ថា «គួរ​​ធ្វើ​បដិវត្តន៍​អក្សរ​ខ្មែរ​ពី​ព្យាង្គ​តម្រួត​មក​ព្យាង្គ​រាយ» ។ ពូក​គាត់​និយាយ​បែប​នេះ​ព្រោះ​ពួក​គាត់​យល់​ថា ព្យាង្គ​រាយ​ងាយ​សរសេរ ងាយ​អាន ហើយ​ងាយ​ស្រួល​ឱ្យ​បរទេស​សិក្សា​​អក្សរ​ខ្មែរ ។ មាន​ទស្សន​ខ្លះ​លើក​ឡើង​ថា «អក្សរ​ព្យាង្គ​តម្រួត​សុទ្ធសឹង​តែ​ជា​អក្សរ​របស់​បាលី សំស្ក្រឹត» ។ ហើយ​ចុះ​ហេតុអ្វី​យើង​ចាំ​បាច់​បន្ត​​​សរសេរ​ព្យាង្គ​តម្រួត ?

Continue reading

ប្រវត្តិ​​ប្រាក់​នៅ​កម្ពុជា

អ្នក​ទាំង​អស់​គ្នា​ប្រាកដជា​​ស្គាល់​ពី​​រូបិយវត្ថុ​កម្ពុជា​យើង​បច្ចុប្បន្ន​នេះហើយ ។ សព្វ​ថ្ងៃ​នេះ​រូបិយវត្ថុ​ជាតិ​ដែល​​អាច​ធ្វើ​ចរាចរណ៍​លើ​ទី​ផ្សារ​បាន​មាន ប្រាក់ និង​កាស ។ បើ​និយាយ​ពី​ប្រាក់​ប្រាកដ​ជា​ស្គាល់​យ៉ាង​ច្បាស់​ពី​ប្រភេទ​ក្រដាស​ប្រាក់​ហើយ ដូចនេះ​ខ្ញុំ​សូម​លើក​យក​ប្រភេទ​កាស​មួយ​ចំនួន​ដូច​ជា កាស ៥០០ រៀល, ២០០ រៀល, ១០០ រៀល, ៥០ រៀល ដែល​សុទ្ធសឹង​តែ​បោះ​ពុម្ព​នៅ​ឆ្នាំ ១៩៩៥ ទាំង​អស់ ។ មុន​នេះ​បន្តិច យើង​ប្រើប្រាស់​​ប្រាក់ សេន ដែល​មាន​ដូច​ជា ៥ សេន (បោះ​ពុម្ព​​ឆ្នាំ ១៩៨០) ។ យើង​ឃើញ​ថា​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ការ​ប្រើប្រាស់​ប្រាក់​កាស​តែង​​មាន​ការ​ផ្លាស់​ប្ដូរ ។ តើ​ការ​កកើត​ប្រាក់​សម្រាប់​ចាយ​ដំបូង​បំផុត​នៅ​កម្ពុជា ជា​ប្រភេទ​ប្រាក់​អ្វី ? តើ​នរណា​ជា​អ្នក​បង្កើត​ប្រាក់​ដំបូង​បំផុត​នៅ​កម្ពុជា ? Continue reading