ខ្ញុំឮគេនិយាយពាក្យថា «ឡូយ» នេះយូរមកហើយ ដោយយល់ថាពាក្យនេះមានន័យវិជ្ជមាន (មិនបាច់ថាឱ្យចំឈ្មោះទេ ព្រោះមានខ្ញុំក្នុងហ្នឹងដែរ) ។ ទើបតែមានថ្ងៃមួយខ្ញុំឆ្ងល់ទើបខ្ញុំបើកមើលវចនានុក្រមខ្មែរឃើញគេពន្យល់ពាក្យនេះថា
- ឡូយ (កិ.វិ.), (គុ.) ពាក្យសាមញ្ញទំនើបថ្មីប្រើកាត់ខ្លីមកពីពាក្យ ឡូយថូយ ដែលសំដៅសេចក្ដីថា “ផ្ដាស, ផ្ដេសផ្ដាស” : មនុស្សឡូយ, គំនិតឡូយ, កុំឡូយពេក !
- ឡូយថូយ (កិ.វិ.), (គុ.) (យ.) ដែលមិនយកចិត្តទុកដាក់, សោះអង្គើយ; ខ្ជីខ្ជា; ដែលតាមតែបាន, តាមតែរួចពីដៃ; ដែលឥតប្រយោជន៍; ផ្ដេសផ្ដាស : គំនិតឡូយថូយ; ធ្វើការឡូយថូយ (ពាក្យសាមញ្ញទំនើបថ្មី) ។
អ៊ីចឹងមានន័យថា «ឡូយ» ជាពាក្យកាត់របស់ពាក្យ «ឡូយថូយ» ដែលខ្ចីពីពាក្យរបស់យួន ។
ចាំបាច់និយាយអី មើលតែត្រង់នេះ ធ្លាប់ដឹងថាឡូយហ្នឹង គឺផ្ដេសផ្ដាស តែនៅតែធ្លោយប្រើពេលចង់សរសើរ ។ ប្រើហ្នឹង រចនា ស្ដីឱ្យពីរដងហើយ
ថ្ងៃក្រោយមិនឱ្យធ្លោយទេ ដើម្បីកុំឱ្យខុសច្បាប់វចនានុក្រម
កូននេះគ្រាន់បើចេះមានគំនិតស្រាវជ្រាវពាក្យខ្មែរ បើញុំវិញលឺអ្នកស្រុកនិងមនុស្សមួយចំនួននិយាយចេះតែនិយាយតាមគេទៅ
ឆ្ងល់ចេះតើបើកមើលទៅ មិនមែនពូកែអីទេ គ្រាន់តែថាតាមគេ
តែពាក្យ “ឡូយ” បច្ចុប្បន្នពុំមានន័យដូច ឡូយថូយពីមុនទៀតហើយ ។ ឡូយ សព្វថ្ងៃមានន័យថា អស្ចារ្យ ប្លែក ខុសគេ និយាយរួមគេប្រើវានៅពេលសរសើរអ្វីម្យ៉ាងដែលមើលទៅលេចធ្លោទៅវិញ ។ វាមានន័យស្រដៀងនឹង ពាក្យឡូយ ដែលពន្យល់ខាងលើនោះ ។ ប្រហែលជាការប្រើច្រឡំរៀងមកហើយបានវាដូច្នេះ ។ យោបល់ខ្ញុំគួរបន្ថែមន័យឲ្យពាក្យឡូយនេះទៀតផង ព្រោះគេប្រើជាដរាបទៅហើយ ។ ម៉េចដែរគំនិតខ្ញុំឡូយអត់?
ប៉ុន្តែពាក្យឡូយនេះមិនមែនជាពាក្យខ្មែរទេ គឺជាពាក្យរបស់យួន, ឧទាហរណ៍ថាបរទេសខ្ចីពាក្យខ្មែរទៅប្រើ គឺពាក្យ «បបរ» រួចគេបន្ថែមនិយមន័យឱ្យពាក្យ «បបរ» ទៀតថា ជាគុយទាវ ។ តើយើងជាម្ចាស់ដើមរបស់ពាក្យ សុខចិត្តដែរឬទេ ?
ទោះយ៉ាងណាគេមិនទាន់បានអនុម័តពាក្យឡូយនេះឱ្យមានន័យដូចរដ្ឋបាននិយាយទេ នោះយើងនៅតែប្រើតាមន័យដើមរបស់ពាក្យដដែល ។
បើប្រជាជនខ្មែរមួយភាគធំទម្លាប់ហៅតុថាតាប ហើយប្រជាជនមួយភាគធំច្រឡំហៅមនុស្សថាសត្វ អញ្ចឹងយើងគប្បីកែប្រែពួកគាត់បន្តិចម្ដងៗ ឬត្រូវហៅទាំងខុសតាមគាត់ ?
បើប្រជាជនភាគច្រើនមានទម្លាប់មិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក មិនពាក់មួកការពារសុវត្ថិភាព មិនដាក់កញ្ចក់សម្រាប់មើលក្រោយ យើងគប្បីកែប្រែច្បាប់ដើម្បីគាត់ ឬរឹតបន្តឹងឱ្យគាត់គោរពច្បាប់ ?
ម៉េចដែរគំនិតរបស់ខ្ញុំ ?
ខ្ញុំយល់ស្របនឹងរដ្ឋទាំងស្រុង!
បាទ ! ពេលនេះខ្ញុំយល់ហើយ, យើងគប្បីសម្របសម្រួលតាមន័យដែលយើងប្រើ ជាក់ស្ដែងគឺពាក្យ« សាហាយ » តែយើងក៏ត្រូវស្គាល់ប្រភពរបស់ពាក្យនោះដែរ ប្រសិនបើអាចធ្វើបាន….
ឥឡូវនេះ ខ្ញុំយល់បែបហ្នឹង