ជំងឺ​ផ្ដាសាយ​ថ្មី A/H1N1

រោគ​សញ្ញា​ជំងឺ​ផ្ដាសាយ​ថ្មី A/H1N1 នេះ​គឺ ៖

  • រោគ​សញ្ញា​ស្រដៀង​គ្នា​នឹង​ជំងឺផ្ដាសាយ​ធម្មតា​ដែរ
  • ក្ដៅ​ខ្លាំង​លើស​ពី ៣៨ អង្សាសេ
  • ឈឺ​បំពង់​ក
  • ឈឺ​ក្បាល
  • ឈឺ​សាច់ដុំ
  • អស់​កម្លាំង

វិធាន​ការ​ការពារ ៖

  • ពាក់​ម៉ាស់
  • ខ្ទប់​មាត់ ឬ ច្រមុះ​ជាមួយ​ក្រដាស​​រាល់​ពេល​ក្អក និងកណ្ដាស់
  • លាង​ដៃ​ជាមួយ​សាប៊ូឱ្យ​បាន​ញឹកញាប់
  • មិន​ត្រូវ​ខាក​ស្ដោះ​តាម​ទី​សាធារណៈ
  • ប្រុង​ប្រយ័ត្ន​ចំពោះ​តំបន់​ដែល​សង្ស័យ​ថា​មាន​ការ​ចម្លង​ជំងឺ​នេះ

វិធី​ព្យាបាល ៖

  • ព្យាបាល​ដូច​គ្នា​នឹង​ជំងឺ​ផ្ដាសាយ​ធម្មតា
  • ផឹក​ទឹក​ឱ្យ​បាន​ច្រើន
  • សម្រាក​ឱ្យ​បាន​ច្រើន
  • ទទួល​ទាន​ថ្នាំ​ប៉ារ៉ាសេតាម៉ុល

ចំណាំ ៖

  • វិធី​ព្យាបាល​ខាង​លើ​នេះ អាច​ព្យាបាល​បាន​សម្រាប់​ការ​កើត​ជំងឺ​ផ្ដាសាយ A/H1N1 កម្រិត​ស្រាល
  • ប្រសិន​បើ​សង្ស័យ​ថា​ផ្ទុក​ជំងឺ​ផ្ដាសាយ​ប្រភេទ​ថ្មី​នេះ ឬ មាន​ផ្ទុក​ជំងឺ​ផ្ដាសាយ​ធម្មតា គប្បី​ព្យាបាល​ភ្លាម​ដើម្បី​ការពារ​ខ្លួន
  • ការ​បរិភោគ​សាច់​ជ្រូក​មិន​បណ្ដាល​ឱ្យ​ឆ្លង​ជំងឺ​នេះ​ឡើយ ហើយ​កុំ​ជ្រួល​ច្របល់​ឈប់​បរិភោគ​សាច់​ជ្រូក ព្រោះ​អ្នក​ស្លាប់ ៩០ % ពុំ​បាន​បរិភោគ​សាច់​ជ្រូក​ទេ

សម្រាប់​ព័ត៌​មាន​បន្ថែម​ទាក់ទង​នឹង​ជំងឺ​ផ្ដាសាយ​ថ្មី A/H1N1 សូម​ទំនាក់ទំនង​តាម​រយៈ​ទូរស័ព្ទ​លេខ ៖

  • ១១៥
  • ០១២ ៤៨៨ ៩៨១
  • ០៨៩ ៦៦៩ ៥៩៧

ទាត់​បាល់​ដើម្បី​មិត្តភាព

និយាយ​ទៅ​មិន​​មែន​អួត​ទេ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ខ្ញុំ​ចូល​ប្រកួត​បាល់​ទាត់ ។ ការ​ប្រកួត​លើក​នេះ​គឺ ពួក​សេដ្ឋកិច្ច​ថ្នាក់​ពិសេស​ភាសាបារាំង ប្រកួត​ពេល​ព្រឹក ឯ​ពួក​ច្បាប់​នេះ​វិញ​ប្រកួត​​ម៉ោង ២ ថ្ងៃ​អាទិត្យ​នេះ នៅ​វិទ្យាល័យ​បឹងត្របែក ។ Continue reading

ថ្ងៃ​កំណើត​របស់​ខ្ញុំ​មក​ដល់​ហើយ

ថ្ងៃនេះ​គឺ​ ​ថ្ងៃ​សៅរ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០០៩ ដូច​គ្នា​នឹង​ថ្ងៃ​កំណើត​ខ្ញុំ​គឺ ថ្ងៃ​សៅរ៍ ទី ១៧ ខែ តុលា ឆ្នាំ ១៩៩២ ។ គិតៗ​ទៅ​មួយ​ភ្លែត​សោះ​ចាស់​ចំណាស់​ហ្នឹង​បាត់​ទៅ​ហើយ ។ ឥឡូវ​នេះ​អត់​ចង់​បាន​អី​ទេ, បើ​មក​ដល់​ផ្ទះ​ខ្ញុំ​ហើយ សូម​មេត្តា​ទម្លាក់​វិចារ​ដាក់​ខាង​ក្រោម​ហ្នឹង​ផង ដើម្បី​ឱ្យ​ផ្ទះ​ខ្ញុំ​អ៊ូអរ​បន្តិច, ថ្ងៃ​កំណើត​ខ្ញុំ​ផង ។

ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​ខ្ញុំ​មិន​អាច​នឹង​បំភ្លេច​បាន​ឡើយ, ចាំ​ជាប់​ជានិច្ច​រហូត​អស់​​មួយ​ជិវិត ។

Tell Me Why-Declan Galbraith

ខ្ញុំ​យល់​ថា​ចម្រៀង​នេះ​មា​ន​អត្ថន័យ​ល្អ​ណាស់, បើ​មិន​ជឿ​សាក​ស្ដាប់​ទៅ​ដឹង​ហើយ ។

ចំណង​ជើង ៖ Tell Me Why

ច្រៀង​ដោយ ៖ Declan Galbraith

អត្ថន័យ​របស់​ពាក្យ « រួមរ័ក »

បើ​និយាយ​ដល់​ពាក្យ​ថា « រួមរ័ក » មនុស្ស​ភាគ​ច្រើន​យល់​ថា​ពាក្យ​នេះ​មាន​ន័យ​ដូច​នឹង​ពាក្យ « រួមភេទ » ។ តើ​ពាក្យ​នេះ​ពិត​ជា​មាន​ន័យ​ដូច្នេះ​មែន​ឬ​ទេ ? Continue reading