អត្ថន័យ​របស់​ពាក្យ « រួមរ័ក »


បើ​និយាយ​ដល់​ពាក្យ​ថា « រួមរ័ក » មនុស្ស​ភាគ​ច្រើន​យល់​ថា​ពាក្យ​នេះ​មាន​ន័យ​ដូច​នឹង​ពាក្យ « រួមភេទ » ។ តើ​ពាក្យ​នេះ​ពិត​ជា​មាន​ន័យ​ដូច្នេះ​មែន​ឬ​ទេ ?

យើង​ឃើញ​ចម្រៀង​ជា​ច្រើន​ដែល​​គេ​​ច្រៀង​ថា « …រួមរ័ក​លុះ​ក្ស័យ… » ។ អ្នក​ស្ដាប់​មួយ​ចំនួន​យល់​ថា​ពាក្យ​នេះ​ជា​ពាក្យ​អាសអាភាស ពុំ​សម​នឹង​យក​មក​ច្រៀង​ជា​សាធារណៈ​ឡើយ ។ ប៉ុន្តែ​បើ​យើង​ពិនិត្យ​មើល​អត្ថន័យ​របស់​ពាក្យ « រួមរ័ក » ក្នុង​វចនានុក្រម​ខ្មែរ​វិញ​យើង​ឃើញ​ថា​ពាក្យ​នេះ​មាន​អត្ថន័យ​ជា​វិជ្ជមាន និង​ពុំ​មាន​ន័យ​អាសអាភាស​នោះ​ទេ ។ ក្នុង​វចនានុក្រម​បាន​​បង្ហាញ​ថា​ពាក្យ « រួមរ័ក » ជា​ពាក្យ​ខ្ចី​ពី​ថៃ​(រួមរ៉ាក់) ដែល​មាន​ន័យ​ថា​រួម​ស្រឡាញ់ គឺ​រួម​សេចក្ដី​ស្នេហា​របស់​បុរស​ស្ត្រី ។ ក្នុង​វចនានុក្រម​ខ្មែរ​ក៏​បាន​ពន្យល់​ដែរ​ថា « រួម​ស្នេហា » មាន​ន័យ​ថា ស្រឡាញ់​គ្នា​ស្មើ​ចិត្ត (របស់​បុរស​ស្ត្រី) ។ បើ​និយាយ​ទៅ​ពាក្យ​ថា « រួមរ័ក » អាច​នឹង​មាន​ន័យ​ដូច​គ្នា ឬ​ក៏ប្រហែល​គ្នា​នឹង​ពាក្យ​ខ្មែរ​ថា «​ រួម​ស្នេហា » ។

9 Responses to អត្ថន័យ​របស់​ពាក្យ « រួមរ័ក »

  1. ចុម!! មានពាក្យរួមរ័ករួមអីទៀតហើយ៎?? ពាក្យរួមរ័កហ្នឹង បើឲ្យក្មេងលឺ វាស្មានតែ អាអីៗនោះផងក៏មិនដឹង។ កុំចំហរ
    ពេក ក្រែងយល់ច្រឡំ ហើយជជែកគ្នាបែកពពុះមាត់ស្លាប់អស់ទៅ!!!!

  2. វិចិត្រ ៖ ខ្ញុំ​មិន​ហ៊ាន​និយាយ​ថា​ពាក្យ​ណា​មួយ​មាន​ន័យ​អាក្រក់ ឬ ល្អ​ទេ ព្រោះ​វា​អាស្រ័យ​លើ​ការ​ប្រើប្រាស់ ។ ចំពោះ​ពាក្យ « រួមរ័ក » នេះ​ ខ្ញុំ​មាន​ចេតនា​ចង់​បកស្រាយ​កុំ​ឱ្យ​មាន​ការ​យល់​ច្រឡំ ព្រោះ​មាន​មតិ​របស់​ស្រទាប់​យុវវ័យ​ជំនាន់​ក្រោយ​មួយ​ចំនួន​លើក​ឡើង​ថា បទ​ចម្រៀង​ពី​សម័យ​មុន​មាន​អត្ថន័យ​អាសអាភាស, ដែល​តាម​ការពិត​គឺ​មិន​មែន​អញ្ចឹង​ទេ ។
    ហនុមាន និង អគ្គលីបុត្រ ៖ ចំពោះ​ពាក្យ « រ័ក » នេះ​ខ្ញុំ​រក​មិន​ទាន់​ឃើញ​ក្នុង​ភាសាខ្មែរ, បាលី និង សំស្ក្រឹត​ទេ តែ​ខ្ញុំ​ឃើញ​មាន​នៅ​ក្នុង​ភាសា​ថៃ​ដែល​គេ​សរសេរ​ថា « รัก », ប្រហែល​ជា​ពាក្យ​នេះ​មិន​មែន​ថៃ​យក​ពី​យើង​ទេ (បើ​តាម​ការ​ប៉ាន់​ស្មាន​របស់​ខ្ញុំ), ប៉ុន្តែ​ខ្ញុំ​ក៏​មិន​ច្បាស់​ពី​បញ្ហា​នេះ​ដែរ, ខ្ញុំ​គ្រាន់​តែ​និយាយ​ថា​វចនានុក្រម ។ មិន​មែន​តែ​ពាក្យ​ រ័ក ទេ, នៅ​មាន​ពាក្យ ចែ(សៀម)=ចិត្ត(ខ្មែរ), កាពិ(សៀម), វៀង(លាវ, សៀម)=រាជធានី ។ បើ​មាន​ខុស​សូម​ជួយ​កែរ​តម្រូវ​ផង…
    មុន្នីរតនាតារា ៖ ដោយ​សារ​ខ្លាច​គេ​យល់​ច្រឡំ​ទើប​ខ្ញុំ​យក​មក​បក​ស្រាយ, ព្រោះ​ន័យ​វា​មិន​មែន​អាអីៗ​នោះ​ទេ…

    • ខ្ញុំអត់ថាអីទេ បើមិនច្បាស់ សូមកុំនិយាយអី សូមកុំយកខ្មែរទៅប្រដូចនឹងថៃអោយសោះ ព្រោះថា បើយើងច្បាស់ពីប្រវត្តិរបស់ខ្មែរ ទើបយើងអាចប្រៀបធាបបាន ។ ខ្ញុំចង់និយាយថា ការប្រៀបធាបរបស់យើង អាចនាំអោយមានការទាស់ទែងខ្វែងគំនិត្តគ្នា ។

    • ខ្ញុំ​សូម​បញ្ចេញ​មតិ​បន្តិចទៅចុះ ចំពោះរឿងកម្ចីភាសានេះ។ ខ្ញុំគិតថា​ ការវិភាគ​របស់​បណ្ឌិត​គឺ​ត្រឹមត្រូវហើយ។ រឿងខ្ចីពាក្យគ្នា​​ទៅ​វិញ​ទៅ​មក​នេះ​ វាជារឿង​ដែល​ចៀសមិនរួច​ស្ទើរ​ក្នុង​គ្រប់​ភាសា ជាពិសេស​រវាង​ភាសាដែល​មាន​ប្រភពមក​ពី​ប្រទេស​ជិតខាងគ្នា។ ការ​ដែល​យើង​អាងថា ប្រទេស​យើង​ចាស់​ជាងគេ ដូច្នេះប្រទេស​ដែល​ក្មេង​ជាង​ត្រូវតែ​យក​វប្បធម៌ ឬ ភាសាយើងទៅប្រើ​គឺ​មិនត្រូវសោះឡើយ ព្រោះ​ភាសា​ និង វប្បធម៌វិវត្តន៍រហូត។ ម្តងគេអាចខ្ចីពីយើង តែ​មាន​ពេល​ខ្លះ​ក៏យើង​ខ្ចីពីគេ​មកវិញ​ដូចគ្នា។ ដូចបណ្ឌិត​បាន​លើក​ជាឧទាហរណ៍ស្រាប់ មាន​ពាក្យ​ជា​ច្រើនណាស់​ដែល​យើង​បាន​ខ្ចី​ពី​ភាសា​ថៃ ហើយនឹង​វៀតណាម ដូចជាពាក្យថា អាវ ពីភាសាវៀតណាម ម៉េម៉ាយ (แม่ม่าย) សាវកែ (สาวแก่) វ៉ែនតា​ (แว่นตา) សងខាង (สองข้าง) ពីភាសាថៃ។ បើចង់ដឹង​ថា​មែន​ឬ​មិនមែន សាកយក​ពាក្យ​ទាំងនេះ មកបំបែក​ជាពាក្យ​មួយម៉ាត់ៗលមើល នឹងឃើញថាពាក្យ​ទាំងអស់នេះ មិនមាន​ន័យឡើយ​ក្នុងភាសាខ្មែរ។ ដូចគ្នានេះ​ដែរ ភាសាថៃ​ក៏​បាន​ខ្ចី​ពីយើង​មិន​ស្ទើរដូចគ្នា ដូចជា​ពាក្យថា ត្នោត ថ្នល់ ខ្នើយ ត្រង់ តម្រួត ក្រុង ស្ងាត់ ស្ងៀម និង ពាក្យរាជស័ព្ទ​ជាច្រើនទៀត។

      យោបល់​របស់​ខ្ញុំ​មាន​តែ​ប៉ុណ្ណេះទេ។ សង្ឃឹម​ថា បងប្អូន​នឹង​ហ៊ាន​បើកចិត្ត​ពិចារណានូវនៅរឿងរ៉ាវទាំងនេះ ព្រោះ​វាជាការពិត​ដែល​ចៀសមិនរួច។ និយាយឲ្យខ្លី បម្លាស់ប្តូរវប្បធម៌តែង​មាន​ជានិច្ច​ ដរាបណា​យើង​មាន​ទំនាក់ទំនង​ជាមួយគ្នា។

  3. ន័យ​អាក្រក់​រឺ​មិន​អាក្រក់​អាស្រ័យ​នឹង​កាលៈទេសៈ​ដែល​យើង​យក​មក​ប្រើ​ប្រាស់មែន។ ដូច​រួមរ័ក​ហ្នឹង បើ​បំបែក​ន័យ​នៃ​ធាតុ​ផ្សំ​និមួយៗ​មិន​ឃើញ​ថា​ស្មើ​នឹង​រួម​ភេទ​ទេ។ តែ​ពេល​យក​ទៅ​ប្រើ ពេល​ខ្លះ​មាន​ន័យ​ថា រួម​ភេទ ពេល​ខ្លះ​មិន​មាន​ន័យ​បែប​នេះ (លឺ​គេ​ថា​រួម​រាក់ៗ មិន​ដឹង​ជា​ រួម​រ័ក រឺ រួម​រក្ស?)។ ដូច​ជា​រួម​ដំនេក​នេះ​ដែរ ន័យ​ចំ​មាន​ន័យ​ថា​ដេក​រួម​គ្នា តែ​ពេល​ប្រើ​មាន​ន័យ​ស្អី​ផ្សេង​ទៅ​វិញ។
    ក្នុង​ចំរៀង​មួយ​នោះ ពាក្យ​នេះ​​អ្នក​និពន្ធ​មិន​សំដៅ​ទៅ​ន័យរួម​ភេទ​ទេ។
    តែ​មិន​មែន​មាន​ន័យ​ថា បទ​ចំរៀង​ពី​ដើម​គ្មាន​បទ​អាសអភាស​ដែរ..។ ដូចជា​ បែក​ក្អម… អាគក​មាន់​បង.. និង​ចំរៀង​ជា​ច្រើន​ទៀត​ដែល​ខ្ញុំ​មិន​ចាំ​ឈ្មោះ។ ប្រើ​ពាក្យ​ធម្មតា​ទេ តែ​សំដៅ​ទៅ​លើ​ផ្លូវ​ភេទ​តែ​ម្តង។

  4. ខ្ញុំបានអានហើយក៏យល់ដូច mongkol ដែរ។
    ហើយមួយទៀត ខ្ញុំឃើញនូវក្នុង រតនាវង្ស របស់ខ្មែរយើង ខ្ញុំលឺពាក្យថា (​ រុមកួន​ )​ ហើយខ្ញុំសុំសួរថា តើពាក្យខ្មែរមានពិតឫខ្ចីពីគេ?? បើខ្ញុំឃើញភាសាថៃក៏មានពាក្យ (រុមកួន)
    ជាភាសាថែថា (รบก่วน)​ សូមជួយបកស្រាយផង ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s