រោគសញ្ញាជំងឺផ្ដាសាយថ្មី A/H1N1 នេះគឺ ៖
- រោគសញ្ញាស្រដៀងគ្នានឹងជំងឺផ្ដាសាយធម្មតាដែរ
- ក្ដៅខ្លាំងលើសពី ៣៨ អង្សាសេ
- ឈឺបំពង់ក
- ឈឺក្បាល
- ឈឺសាច់ដុំ
- អស់កម្លាំង
វិធានការការពារ ៖
- ពាក់ម៉ាស់
- ខ្ទប់មាត់ ឬ ច្រមុះជាមួយក្រដាសរាល់ពេលក្អក និងកណ្ដាស់
- លាងដៃជាមួយសាប៊ូឱ្យបានញឹកញាប់
- មិនត្រូវខាកស្ដោះតាមទីសាធារណៈ
- ប្រុងប្រយ័ត្នចំពោះតំបន់ដែលសង្ស័យថាមានការចម្លងជំងឺនេះ
វិធីព្យាបាល ៖
- ព្យាបាលដូចគ្នានឹងជំងឺផ្ដាសាយធម្មតា
- ផឹកទឹកឱ្យបានច្រើន
- សម្រាកឱ្យបានច្រើន
- ទទួលទានថ្នាំប៉ារ៉ាសេតាម៉ុល
ចំណាំ ៖
- វិធីព្យាបាលខាងលើនេះ អាចព្យាបាលបានសម្រាប់ការកើតជំងឺផ្ដាសាយ A/H1N1 កម្រិតស្រាល
- ប្រសិនបើសង្ស័យថាផ្ទុកជំងឺផ្ដាសាយប្រភេទថ្មីនេះ ឬ មានផ្ទុកជំងឺផ្ដាសាយធម្មតា គប្បីព្យាបាលភ្លាមដើម្បីការពារខ្លួន
- ការបរិភោគសាច់ជ្រូកមិនបណ្ដាលឱ្យឆ្លងជំងឺនេះឡើយ ហើយកុំជ្រួលច្របល់ឈប់បរិភោគសាច់ជ្រូក ព្រោះអ្នកស្លាប់ ៩០ % ពុំបានបរិភោគសាច់ជ្រូកទេ
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងជំងឺផ្ដាសាយថ្មី A/H1N1 សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ៖
- ១១៥
- ០១២ ៤៨៨ ៩៨១
- ០៨៩ ៦៦៩ ៥៩៧
Thank for info!
សំនាងដែរអត់មានផ្តាសាយទន្សាយ!!!
អញ្ចឹងមានតែខំបន់ឱ្យឆាប់មានផ្ដាសាយទន្សាយហើយ
ជាពិសេសគឺ smallrabbit2009
បន់ៗទៅកូនទន្សាយតូចបានការពារខ្លួនរួចហើយ
តែបើកើតមែនកូនទន្សាយតូចនឹងព្យាយាមជួយចំលងទៅបណ្ឌិត
រីករាយអបអរ ថ្ងៃដ៏បវរ ថ្ងៃបុណ្យជាតិខ្មែរ
ថ្ងៃបុណ្យអុំទូក សំពះព្រះខែ ជាថ្ងៃដៃលខ្មែរ
ទទួលជោគជ័យ។
សូមពួកទេវៈ អារុកអារក្ស ព្រមទាំងឥស្សី
ជួយថែរក្សា ដែនដីបុរី ព្រមទាំងអ្នកថ្លៃ
បានសេចក្ដីសុខ។
រកស៊ីមានបាន មានដល់សណ្ដាន តរៀងទៅមុខ
កុំអោយជួបភ័យ កុំអោយជួបទុក្ខ តរៀងទៅមុខ
ស្គាល់តែសប្បាយ។