ថ្ងៃ​កំណើត​​គម្រប់​នីតិភាព !

រីករាយ​ថ្ងៃ​កំណើត សេរីបណ្ឌិត !!!

Bon anniversaire, Sereibandith !!!

Buon compleanno, Sereibandith !!!

Happy Birthday, Sereibandith!!!

ទី​បំផុត​គ្រប់​ហើយ… ក្លាយ​ជា​នីតិជន​ពេញ​ទី​ហើយ…

សូម​ជន​ពរ​ឱ្យ​សេរីបណ្ឌិត​ជួប​តែ​ជោគ ជួប​តែ​ជ័យ ជួប​តែ​ស្រី​ ជួប​មង្គល

ទៅ​សាលា​ព្រឹក​នេះ

នឹក​ស្មាន​មិន​ដល់​សោះ​ថា សភនវស នៅ​លិច​ទឹក​រហូត​ដល់​ថ្ងៃ​នេះ ។ បាន​ឈប់​កាន់​តែ​យូរ កាន់​តែ​ល្អ ហើយ​ក៏​កាន់​តែ​ខាត lolzzz

 

១. ខំចេញពីផ្ទះ ទៅទាំងរូតរះ តម្រង់សាលា ពេលដែលទៅដល់ ឃើញសុទ្ធមនុស្សា នៅឈរត្រៀបត្រា ខុសពីប្រក្រតី ។

២. ក្នុងចិត្តនេះឆ្ងល់ កើតជាចម្ងល់ មិនដឹងរឿងស្អី ស្រាប់តែចូលដល់ រញ្ជួយហឫទ័យ ស្មានតែរឿងអី ទឹកលិចសាលា ។

៣. ដោយភ្លៀងពីម្សិល ផ្សំនឹងធាតុខ្ចិល របស់ខ្ញុំណា បានគេឱ្យឈប់ ផ្អាកការសិក្សា ក៏ចរយាត្រា និវាសនដ្ឋាន ។

៤. មកដល់ផ្ទះវិញ មិនខ្វល់ទោម្នេញ គិតតែសម្រាន្ត ព្រោះបានសម្រាក សម្រួលខ្លួនប្រាណ សម្ងំសុខសាន្ត ខ្ញុំគឺអ‍៊ីចឹង ។

៥. កំណាព្យរៀបរាប់ ទោះមិនគួរគាប់ ត្រូវចប់ត្រឹមហ្នឹង ព្រោះអស់ដំណើរ ចែកជាដំណឹង បញ្ចប់ប៉ុណ្ណឹង ចប់ត្រឹមប៉ុណ្ណេះ ។