បើក្រឡេកមើលក្នុងភាសាខ្មែរ យើងឃើញថាវត្តមាននៃពាក្យថ្មីៗជាច្រើនបានចូលខ្លួនមកបំពេញសេចក្ដីត្រូវការផ្នែកអក្សរសាស្ត្រ ក៏ដូចជាវិស័យផ្សេងៗទៀត ដើម្បីឱ្យស្របទៅនឹងរបត់សង្គមដែលរីកចម្រើនឥតឈប់ឈរ ។ ក្នុងចំណោមវាក្យសព្ទថ្មីៗទាំងនោះ ខ្ញុំសូមលើកយកពាក្យ « ការិយាធិបតេយ្យ » ដែលត្រូវបានគេកំណត់ន័យដូចនឹងពាក្យ « Bureaucracy » ក្នុងភាសាអង់គ្លេស មកធ្វើការបកស្រាយ និងពិភាក្សា ។ Continue reading
បណ្ណសារ ប្រចាំខែ៖ ខែវិច្ឆិកា 2010
សោកពារជាប្រវត្តិ
ដោយ ៖ ង៉ែត ធនសេរីបណ្ឌិត
ភ្នំពេញ, ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១០
១. យើងនឹងចាំចងជាប្រវត្តិ
ថ្ងៃដែលត្រូវព្រាត់និរាសឃ្លាត
វេលាបាត់បង់ជនរួមជាតិ
ចូលថ្ងៃថ្មីទៀតនៅមិនភ្លេច ។
២. យើងនឹងចាំចងជាប្រវត្តិ
សោកពារថ្ងៃព្រាត់ចាំជានិច្ច
គ្រួសារព្រាត់ប្រាស់ត្រឹមមួយប្រិច
ប្រាស់ព្រាត់លង់លិចជ្រោះមរណា ។
៣. យើងនឹងចាំចងជាប្រវត្តិ
ថ្ងៃដែលត្រូវព្រាត់ឆ្ងាយកាយា
ព្រាត់ប្រាសនិរាសចាកគ្រួសារ
បានត្រឹមសោកាផ្សាពឺតក្រៃ ។
៤. យើងនឹងចាំចងជាប្រវត្តិ
បើទោះអ្នកព្រាត់យើងអាល័យ
មិនគួរគ្រោះកាចគ្រោះអប្រិយ
គ្រោះមិនប្រណីដល់មនុស្សា ។
៥. យើងនឹងចាំចងជាប្រវត្តិ
បើទោះត្រូវព្រាត់យើងចងចារ
យើងកត់ចំណាំក្នុងចិន្ដា
ដក់ក្នុងឱរារៀងទៅអឺយ ។