ឆ្នាំនេះពិតជាអស្ចារ្យណាស់ !!! នៅ Valentine Day ខ្ញុំបានទទួលអំណោយដ៏មានន័យ គឺពាក្យដែលគេប្រាប់ខ្ញុំថា ៖ Continue reading
បណ្ណសារអ្នកនិពន្ធ៖
ការិយាធិបតេយ្យ !!??
បើក្រឡេកមើលក្នុងភាសាខ្មែរ យើងឃើញថាវត្តមាននៃពាក្យថ្មីៗជាច្រើនបានចូលខ្លួនមកបំពេញសេចក្ដីត្រូវការផ្នែកអក្សរសាស្ត្រ ក៏ដូចជាវិស័យផ្សេងៗទៀត ដើម្បីឱ្យស្របទៅនឹងរបត់សង្គមដែលរីកចម្រើនឥតឈប់ឈរ ។ ក្នុងចំណោមវាក្យសព្ទថ្មីៗទាំងនោះ ខ្ញុំសូមលើកយកពាក្យ « ការិយាធិបតេយ្យ » ដែលត្រូវបានគេកំណត់ន័យដូចនឹងពាក្យ « Bureaucracy » ក្នុងភាសាអង់គ្លេស មកធ្វើការបកស្រាយ និងពិភាក្សា ។ Continue reading
សោកពារជាប្រវត្តិ
ដោយ ៖ ង៉ែត ធនសេរីបណ្ឌិត
ភ្នំពេញ, ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១០
១. យើងនឹងចាំចងជាប្រវត្តិ
ថ្ងៃដែលត្រូវព្រាត់និរាសឃ្លាត
វេលាបាត់បង់ជនរួមជាតិ
ចូលថ្ងៃថ្មីទៀតនៅមិនភ្លេច ។
២. យើងនឹងចាំចងជាប្រវត្តិ
សោកពារថ្ងៃព្រាត់ចាំជានិច្ច
គ្រួសារព្រាត់ប្រាស់ត្រឹមមួយប្រិច
ប្រាស់ព្រាត់លង់លិចជ្រោះមរណា ។
៣. យើងនឹងចាំចងជាប្រវត្តិ
ថ្ងៃដែលត្រូវព្រាត់ឆ្ងាយកាយា
ព្រាត់ប្រាសនិរាសចាកគ្រួសារ
បានត្រឹមសោកាផ្សាពឺតក្រៃ ។
៤. យើងនឹងចាំចងជាប្រវត្តិ
បើទោះអ្នកព្រាត់យើងអាល័យ
មិនគួរគ្រោះកាចគ្រោះអប្រិយ
គ្រោះមិនប្រណីដល់មនុស្សា ។
៥. យើងនឹងចាំចងជាប្រវត្តិ
បើទោះត្រូវព្រាត់យើងចងចារ
យើងកត់ចំណាំក្នុងចិន្ដា
ដក់ក្នុងឱរារៀងទៅអឺយ ។
ថ្ងៃកំណើតគម្រប់នីតិភាព !
រីករាយថ្ងៃកំណើត សេរីបណ្ឌិត !!!
Bon anniversaire, Sereibandith !!!
Buon compleanno, Sereibandith !!!
Happy Birthday, Sereibandith!!!
ទីបំផុតគ្រប់ហើយ… ក្លាយជានីតិជនពេញទីហើយ…
សូមជនពរឱ្យសេរីបណ្ឌិតជួបតែជោគ ជួបតែជ័យ ជួបតែស្រី ជួបមង្គល
ទៅសាលាព្រឹកនេះ
នឹកស្មានមិនដល់សោះថា សភនវស នៅលិចទឹករហូតដល់ថ្ងៃនេះ ។ បានឈប់កាន់តែយូរ កាន់តែល្អ ហើយក៏កាន់តែខាត lolzzz
១. ខំចេញពីផ្ទះ ទៅទាំងរូតរះ តម្រង់សាលា ពេលដែលទៅដល់ ឃើញសុទ្ធមនុស្សា នៅឈរត្រៀបត្រា ខុសពីប្រក្រតី ។
២. ក្នុងចិត្តនេះឆ្ងល់ កើតជាចម្ងល់ មិនដឹងរឿងស្អី ស្រាប់តែចូលដល់ រញ្ជួយហឫទ័យ ស្មានតែរឿងអី ទឹកលិចសាលា ។
៣. ដោយភ្លៀងពីម្សិល ផ្សំនឹងធាតុខ្ចិល របស់ខ្ញុំណា បានគេឱ្យឈប់ ផ្អាកការសិក្សា ក៏ចរយាត្រា និវាសនដ្ឋាន ។
៤. មកដល់ផ្ទះវិញ មិនខ្វល់ទោម្នេញ គិតតែសម្រាន្ត ព្រោះបានសម្រាក សម្រួលខ្លួនប្រាណ សម្ងំសុខសាន្ត ខ្ញុំគឺអ៊ីចឹង ។
៥. កំណាព្យរៀបរាប់ ទោះមិនគួរគាប់ ត្រូវចប់ត្រឹមហ្នឹង ព្រោះអស់ដំណើរ ចែកជាដំណឹង បញ្ចប់ប៉ុណ្ណឹង ចប់ត្រឹមប៉ុណ្ណេះ ។
វិទ្យុព្រៃស្ដុក វគ្គ ២
សូមមេត្តាអភ័យទោសចំពោះពាក្យសម្ដីដែលមិនសមគួរ…
រួចខ្លួនហើយខ្ញុំ !!!
ពេលនេះទើបតែដឹងថាគ្មានអ្វីសប្បាយជាងប្រលងជាប់ដោយមិនបាច់ប្រលងសងនោះទេ… ។ មើលលទ្ធផលដំបូងឃើញធ្លាក់ ខំតែភ័យ… តាមពិតគេមិនទាន់បូកពិន្ទុមួយមុខទៀត…