វចនានុក្រម​ខ្មែរ កំណែ​ ២.០

វចនានុក្រម​ខ្មែរ កំណែ ២.០ ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​វិទ្យាស្ថាន​ពុទ្ធិសាសនបណ្ឌិត្យ ដោយ​មាន​ការ​សហការ​ពី​វិទ្យាស្ថាន​បើក​ទូលាយ ស្រប​តាម​គោលនយោបាយ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹក​នាំ​ដោយ សម្ដេច​អគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា និង មាន​ការ​ចង្អុល​បង្ហាញ​ពី​សំណាក់ ឯកឧត្ដម សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុកទី​ស្ដីការ​គណៈរដ្ឋមន្ត្រី និង ជា​ប្រធាន​គណៈកម្មាធិការជាតិ​ភាសាខ្មែរ ហើយ​ថែម​ទាំង​មាន​ការ​ឧបត្ថម្ភ​គាំទ្រ​ដោយ ឯកឧត្ដម មិន ឃិន រដ្ឋមន្ត្រី​ក្រសួងធម្មការ និងសាសនា ។ វចនានុក្រម​នេះ​បាន​ចេញ​ផ្សាយ​នៅ​ឆ្នាំ ២០០៩ ។

នៅ​ក្នុង​កំណែ​ទី ២ នេះ វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ​បាន​បន្ថែម​នូវ​លក្ខណៈ​មួយ​ចំនួន​ដូចជា៖
១. អ្នក​អាន​អាច​ធ្វើ​ឲ្យ​តូច ឬ​ធំ​​បាន​នូវ​ទំហំ​កម្មវិធី​លើ​អេក្រង់​កុំព្យូទ័រ
២. ការ​ដាក់​កំណត់​ចំណាំ
៣. ការ​បន្ថែម​ពណ៌​លើ ថ្នាក់​ពាក្យ, សូរ​ប្រកប, ប្រភព​ពាក្យ និង​កូន​ពាក្យ​ដែល​មាន​នៅ​ក្នុង​ប្រអប់​និយមន័យ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​អ្នក​ស្វែង​រក​ពាក្យ​នីមួយៗ
៤. បាន​សាកល្បង​បន្ថែម​នូវ​ពាក្យ ឬ​កន្សោម​ពាក្យ​ចំនួន ៤០០​ពី​លើ​ពាក្យ​ដែល​មាន​រួច​ទៅ​ហើយ​ក្នុង​វចនានុក្រម​នេះ ។ ពាក្យ​ទាំង​នេះ ​បាន​មក​ពី​ពាក្យ​ទាំងឡាយ​នៅ​ក្នុង​វចនានុក្រម​ខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត ក្នុង​គ្រា​បោះពុម្ព​លើក​ទី ៥ ឆ្នាំ ១៩៦៨ ដែល​មិន​ទាន់​មាន​និយមន័យ​នៅ​ឡើយ ។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចុច​ត្រង់​នេះ

ដើម្បី​ទាញយក​សូម​ចុច​ត្រង់​នេះ

វចនានុក្រម​អាន ២០០៩ (សាកល្បង)

វចនានុក្រម​អាន ២០០៩ បង្កើត​ឡើង​ដោយ Developer និង សិស្ស​របស់​អាន ។ លក្ខណៈ​ពិសេស​របស់​វចនានុក្រម​នេះ​គឺ ខ្មែរ-អង្គ្លេស, អង្គ្លេស-ខ្មែរ, អង្គ្លេស-អង្គ្លេស, ពាក្យ​បច្ចេកទេសទូទៅ, តារាង​រាយ​នាម​ប្រទេស, គណិត​វិទ្យា​និង​ហរិញ្ញវត្ថុ ។ Continue reading