រឿងហ្នឹងខ្ញុំតាមដានយូរហើយ តាំងពីវគ្គមួយ ដល់វគ្គបី ៖
- The Matrix
- The Matrix: Reload
- The Matrix: Revolution
ឥឡូវឃើញដាក់ផ្សាយវគ្គបួនហើយ ។ ខ្ញុំអង្គុយចាំរឿងហ្នឹងយូរណាស់ហើយ ឥឡូវចាំតែគេចេញលក់ នឹងអាលបានទៅទិញ DVD មកមើល ។
ខាងក្រោមគឹជា Video ដែលគេដាក់ផ្សាយតាម Internet ។
វគ្គមុន មិនដឹងថា Neo ស្លាប់ ឬរស់ផង, គ្រាន់តែដឹងថា តួអង្គអច្ឆិរយមួយហ្នឹងស្លាប់ក្នុងពិភព Matrix ដែលកាលពីមុនគាត់ធ្លាប់ត្រូវបានគេបាញ់សម្លាប់ក្នុងពិភពម៉ាទ្រីសហ្នឹងម្ដងហើយ តែរស់ឡើងវិញ ។ ចំណែកមនុស្សស្រីសំណព្វចិត្តគាត់ បានស្លាប់នៅពិភពពិតប្រាកដ ហើយ កាលពីវគ្គ The Matrix: Revolution ។ ចាំមើលវគ្គថ្មីហ្នឹងយ៉ាងម៉េច ? ប្រហែលជា នីអូ រស់ឡើងវិញផងមិនដឹង….