អ្នក​ជំងឺ​អេដស៍​ត្រូវ​ការ​មួយ​ណា ?

បើ​តាម​ខ្ញុំ​ដឹង, ការ​ប្រលង​បញ្ចប់​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា ២០០៨-២០០៩ បាន​ចេញ​សំណួរ​មួយ​ដែល​សួរ​ថា ៖

តាម​ទ្រឹស្ដី​តម្រូវ​ការ​របស់​លោក​ម៉ាស្លូ តើ​អ្នក​ជំងឺ​អេដស៍​ត្រូវ​ការ​តម្រូវ​ការ​មួយណា​ជា​ចម្បង​ក្នុង​ចំណោម​តម្រូវ​ការ​ទាំង​ប្រាំ ? Continue reading

ហេតុ​អ្វី​បាន​ជា​គាត់​អត់​អស់​លុយ ?

បុរស​ម្នាក់​បើកបរ​រថយន្ត​ពី​រាជធានីភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​តាម​ផ្លូវ​ជាតិ​លេខ ៤ ។ តាម​ធម្មតា​រាល់​អ្នក​ដំណើរ​ទាំង​អស់​ដែល​ទៅ​តាម​ផ្លូវ​នោះ​ត្រូវ​តែ​បង់​ប្រាក់ ។ ហើយ​បុរស​ម្នាក់​នោះ​ជា​ប្រជាពលរដ្ឋ​សាមញ្ញ ដោយ​ពុំ​មាន​ជាប់​បេសកកម្ម​តាម​ខ្លួន​អ្វី​ឡើយ ។

សំណួរ​ ៖

ហេតុ​អ្វី​បាន​ជា​បុរស​នោះ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្តព្រះសីហនុ​ដោយ​មិន​អស់​ប្រាក់ ?

តើ​ខែ​ចំនួន​ប៉ុន្មាន​ដែល​មាន ២៨ ថ្ងៃ ?

នេះ​ជា​ការ​ល្បង​ប្រាជ្ញា​បន្តិចបន្តួច សូម​មេត្តា​ចូលរួម​ឆ្លើយ​សំណួរ​ដូច​ខាង​ក្រោម ៖

ជា​ធម្មតា​ក្នុង​មួយ​ឆ្នាំ​មាន​១២​ខែ ហើយ​ក្នុង​នោះ​ខែ​ខ្លះ​មាន ៣០ ថ្ងៃ ខែ​ខ្លះ​ទៀត​មាន​ដល់​ទៅ​៣១​ថ្ងៃ ។

ចុះ​មាន​ចំនួន​ប៉ុន្មាន​ខែ​ដែល​មាន ២៨ ថ្ងៃ ?