ជំងឺ​ផ្ដាសាយ​ថ្មី A/H1N1

រោគ​សញ្ញា​ជំងឺ​ផ្ដាសាយ​ថ្មី A/H1N1 នេះ​គឺ ៖

  • រោគ​សញ្ញា​ស្រដៀង​គ្នា​នឹង​ជំងឺផ្ដាសាយ​ធម្មតា​ដែរ
  • ក្ដៅ​ខ្លាំង​លើស​ពី ៣៨ អង្សាសេ
  • ឈឺ​បំពង់​ក
  • ឈឺ​ក្បាល
  • ឈឺ​សាច់ដុំ
  • អស់​កម្លាំង

វិធាន​ការ​ការពារ ៖

  • ពាក់​ម៉ាស់
  • ខ្ទប់​មាត់ ឬ ច្រមុះ​ជាមួយ​ក្រដាស​​រាល់​ពេល​ក្អក និងកណ្ដាស់
  • លាង​ដៃ​ជាមួយ​សាប៊ូឱ្យ​បាន​ញឹកញាប់
  • មិន​ត្រូវ​ខាក​ស្ដោះ​តាម​ទី​សាធារណៈ
  • ប្រុង​ប្រយ័ត្ន​ចំពោះ​តំបន់​ដែល​សង្ស័យ​ថា​មាន​ការ​ចម្លង​ជំងឺ​នេះ

វិធី​ព្យាបាល ៖

  • ព្យាបាល​ដូច​គ្នា​នឹង​ជំងឺ​ផ្ដាសាយ​ធម្មតា
  • ផឹក​ទឹក​ឱ្យ​បាន​ច្រើន
  • សម្រាក​ឱ្យ​បាន​ច្រើន
  • ទទួល​ទាន​ថ្នាំ​ប៉ារ៉ាសេតាម៉ុល

ចំណាំ ៖

  • វិធី​ព្យាបាល​ខាង​លើ​នេះ អាច​ព្យាបាល​បាន​សម្រាប់​ការ​កើត​ជំងឺ​ផ្ដាសាយ A/H1N1 កម្រិត​ស្រាល
  • ប្រសិន​បើ​សង្ស័យ​ថា​ផ្ទុក​ជំងឺ​ផ្ដាសាយ​ប្រភេទ​ថ្មី​នេះ ឬ មាន​ផ្ទុក​ជំងឺ​ផ្ដាសាយ​ធម្មតា គប្បី​ព្យាបាល​ភ្លាម​ដើម្បី​ការពារ​ខ្លួន
  • ការ​បរិភោគ​សាច់​ជ្រូក​មិន​បណ្ដាល​ឱ្យ​ឆ្លង​ជំងឺ​នេះ​ឡើយ ហើយ​កុំ​ជ្រួល​ច្របល់​ឈប់​បរិភោគ​សាច់​ជ្រូក ព្រោះ​អ្នក​ស្លាប់ ៩០ % ពុំ​បាន​បរិភោគ​សាច់​ជ្រូក​ទេ

សម្រាប់​ព័ត៌​មាន​បន្ថែម​ទាក់ទង​នឹង​ជំងឺ​ផ្ដាសាយ​ថ្មី A/H1N1 សូម​ទំនាក់ទំនង​តាម​រយៈ​ទូរស័ព្ទ​លេខ ៖

  • ១១៥
  • ០១២ ៤៨៨ ៩៨១
  • ០៨៩ ៦៦៩ ៥៩៧

ហេតុ​អ្វី​យើង​ចាំបាច់​សរសេរ​ព្យាង្គ​តម្រួត ?

នៅ​ជុំ​វិញ​បញ្ហា​នេះ យើង​ឃើញ​មាន​មតិ​មួយ​ចំនួន​​លើក​ឡើង​ថា «គួរ​​ធ្វើ​បដិវត្តន៍​អក្សរ​ខ្មែរ​ពី​ព្យាង្គ​តម្រួត​មក​ព្យាង្គ​រាយ» ។ ពូក​គាត់​និយាយ​បែប​នេះ​ព្រោះ​ពួក​គាត់​យល់​ថា ព្យាង្គ​រាយ​ងាយ​សរសេរ ងាយ​អាន ហើយ​ងាយ​ស្រួល​ឱ្យ​បរទេស​សិក្សា​​អក្សរ​ខ្មែរ ។ មាន​ទស្សន​ខ្លះ​លើក​ឡើង​ថា «អក្សរ​ព្យាង្គ​តម្រួត​សុទ្ធសឹង​តែ​ជា​អក្សរ​របស់​បាលី សំស្ក្រឹត» ។ ហើយ​ចុះ​ហេតុអ្វី​យើង​ចាំ​បាច់​បន្ត​​​សរសេរ​ព្យាង្គ​តម្រួត ?

Continue reading

ប្រវត្តិ​​ប្រាក់​នៅ​កម្ពុជា

អ្នក​ទាំង​អស់​គ្នា​ប្រាកដជា​​ស្គាល់​ពី​​រូបិយវត្ថុ​កម្ពុជា​យើង​បច្ចុប្បន្ន​នេះហើយ ។ សព្វ​ថ្ងៃ​នេះ​រូបិយវត្ថុ​ជាតិ​ដែល​​អាច​ធ្វើ​ចរាចរណ៍​លើ​ទី​ផ្សារ​បាន​មាន ប្រាក់ និង​កាស ។ បើ​និយាយ​ពី​ប្រាក់​ប្រាកដ​ជា​ស្គាល់​យ៉ាង​ច្បាស់​ពី​ប្រភេទ​ក្រដាស​ប្រាក់​ហើយ ដូចនេះ​ខ្ញុំ​សូម​លើក​យក​ប្រភេទ​កាស​មួយ​ចំនួន​ដូច​ជា កាស ៥០០ រៀល, ២០០ រៀល, ១០០ រៀល, ៥០ រៀល ដែល​សុទ្ធសឹង​តែ​បោះ​ពុម្ព​នៅ​ឆ្នាំ ១៩៩៥ ទាំង​អស់ ។ មុន​នេះ​បន្តិច យើង​ប្រើប្រាស់​​ប្រាក់ សេន ដែល​មាន​ដូច​ជា ៥ សេន (បោះ​ពុម្ព​​ឆ្នាំ ១៩៨០) ។ យើង​ឃើញ​ថា​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ការ​ប្រើប្រាស់​ប្រាក់​កាស​តែង​​មាន​ការ​ផ្លាស់​ប្ដូរ ។ តើ​ការ​កកើត​ប្រាក់​សម្រាប់​ចាយ​ដំបូង​បំផុត​នៅ​កម្ពុជា ជា​ប្រភេទ​ប្រាក់​អ្វី ? តើ​នរណា​ជា​អ្នក​បង្កើត​ប្រាក់​ដំបូង​បំផុត​នៅ​កម្ពុជា ? Continue reading

ពង្រាង ឬ សេចក្ដី​ព្រាង ?

គ្រូ​របស់​ខ្ញុំ​ធ្លាប់​បាន​ផ្ដល់​ដំបូន្មាន​ថា « ជា​អ្នក​ច្បាប់​មួយ​រូប​គប្បី​ប្រើប្រាស់​ពាក្យ​ឱ្យ​ប្រយ័ត្ន » ហើយ​គាត់​បាន​លើក​ពាក្យ​មួយ​មក​បង្ហាញ​គឺ « ពង្រាង » និង « សេចក្ដី​ព្រាង » ។ គាត់​បាន​ប្រាប់​ថា « ពង្រាង » ក្លាយ​មក​ពី​ពាក្យ​ថា « រាង » (រាងចាល) ដែល​មាន​ន័យ​ថា​ធ្វើ​ឱ្យ​រាងចាល ។

បើ​តាម​វចនានុក្រម​ខ្មែរ ​ពាក្យ​ « ពង្រាង » នេះ​​មាន​ថ្នាក់​ពាក្យ​ជា​កិរយាស័ព្ទ​ ដែល​មាន​ន័យ​ថា ធ្វើ​ឱ្យ​រាង ដោយ​ផ្ដល់​ឧទាហរណ៍ « ជេរ​វាយ​ពង្រាង​វា » ។ ដូច​ជា​ពាក្យ រឹង>ពង្រឹង, រាក់>ពង្រាក់, រត់>ពង្រត់, រា>ពង្រា, រាក>ពង្រាក… ។

អ្នក​ជំងឺ​អេដស៍​ត្រូវ​ការ​មួយ​ណា ?

បើ​តាម​ខ្ញុំ​ដឹង, ការ​ប្រលង​បញ្ចប់​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា ២០០៨-២០០៩ បាន​ចេញ​សំណួរ​មួយ​ដែល​សួរ​ថា ៖

តាម​ទ្រឹស្ដី​តម្រូវ​ការ​របស់​លោក​ម៉ាស្លូ តើ​អ្នក​ជំងឺ​អេដស៍​ត្រូវ​ការ​តម្រូវ​ការ​មួយណា​ជា​ចម្បង​ក្នុង​ចំណោម​តម្រូវ​ការ​ទាំង​ប្រាំ ? Continue reading

Gainsbourg ច្រៀង​ចម្រៀង​ជាតិ​របស់​បារាំង

នៅ​ចន្លោះ​ឆ្នាំ ១៩៧៦-១៩៧៩(មិន​ច្បាស់​ថា​ឆ្នាំ​ណា) លោក Serge Gainsbourg បាន​ច្រៀង​ចម្រៀង​ជាតិ​របស់​របស់​បារាំង​ដែល​មាន​ចំណង​ជើង​ថា​La Marseillaise ដោយ​បាន​ប្ដូរ​ចង្វាក់​របស់​ចម្រៀង ។ សូម​ស្ដាប់​ និង ប្រៀបធៀប​ចម្រៀង​ខាង​ក្រោម​នេះ ៖ Continue reading