ប្រវត្តិ​​ប្រាក់​នៅ​កម្ពុជា

អ្នក​ទាំង​អស់​គ្នា​ប្រាកដជា​​ស្គាល់​ពី​​រូបិយវត្ថុ​កម្ពុជា​យើង​បច្ចុប្បន្ន​នេះហើយ ។ សព្វ​ថ្ងៃ​នេះ​រូបិយវត្ថុ​ជាតិ​ដែល​​អាច​ធ្វើ​ចរាចរណ៍​លើ​ទី​ផ្សារ​បាន​មាន ប្រាក់ និង​កាស ។ បើ​និយាយ​ពី​ប្រាក់​ប្រាកដ​ជា​ស្គាល់​យ៉ាង​ច្បាស់​ពី​ប្រភេទ​ក្រដាស​ប្រាក់​ហើយ ដូចនេះ​ខ្ញុំ​សូម​លើក​យក​ប្រភេទ​កាស​មួយ​ចំនួន​ដូច​ជា កាស ៥០០ រៀល, ២០០ រៀល, ១០០ រៀល, ៥០ រៀល ដែល​សុទ្ធសឹង​តែ​បោះ​ពុម្ព​នៅ​ឆ្នាំ ១៩៩៥ ទាំង​អស់ ។ មុន​នេះ​បន្តិច យើង​ប្រើប្រាស់​​ប្រាក់ សេន ដែល​មាន​ដូច​ជា ៥ សេន (បោះ​ពុម្ព​​ឆ្នាំ ១៩៨០) ។ យើង​ឃើញ​ថា​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ការ​ប្រើប្រាស់​ប្រាក់​កាស​តែង​​មាន​ការ​ផ្លាស់​ប្ដូរ ។ តើ​ការ​កកើត​ប្រាក់​សម្រាប់​ចាយ​ដំបូង​បំផុត​នៅ​កម្ពុជា ជា​ប្រភេទ​ប្រាក់​អ្វី ? តើ​នរណា​ជា​អ្នក​បង្កើត​ប្រាក់​ដំបូង​បំផុត​នៅ​កម្ពុជា ? Continue reading

ប្រវត្តិ​សុរិយគតិនៅ​កម្ពុជា

ដូច​ដែល​បាន​ដឹង ខ្មែរ​យើង​កាល​ពី​មុន​សម័យ​អាណានិគម​និយម​បារាំង ខ្មែរ​នៅ​ប្រើ​កាលបរិច្ឆេទ​បែប​ចន្ទ​គតិ​នៅ​ឡើយ​ទេ ហើយ​យើង​ប្រើ​ឆ្នាំ​តាម​ពុទ្ធសករាជ និង​មាន​សត្វ​តំណាង​ឆ្នាំ​ដូច​ជា ឆ្នាំ​ជូត(កណ្ដុរ) ឆ្នាំ​ឆ្លូវ(គោ) ជា​ដើម ។ លុះ​មក​ដល់​ពេល​ប្រទេស​យើង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​បារាំង ទើប​យើង​ប្ដូរ​មក​ប្រើ​តាម​បែប​សុរិយគតិ និង​ប្រើ​ឆ្នាំ​គ្រិស្ត​សករាជ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​បារាំង ។ ក្រៅ​ពី​ឆ្នាំ​តាម​បែប​គ្រិស្ត​សករាជ យើង​នៅ​ប្រើសុរិយគតិ​ជា​ឈ្មោះ​បារាំង​ទៀត​ដូច​ជា ហ្សង់វីយេ (Janvier), ហ្វេវ្រីយេ (Février), ម៉េ (Mai), យូវ៉ាំង (Juin), ស៊ូយេត (Julliet), អ៊ូត Août), សេតមប្រិ៍ (Septembre), អុកតូប្រិ៍ (Octobre), ណូវមប្រិ៍ (Novembre) និង ដេសមប្រិ៍ (Decembre) ។ Continue reading

Gainsbourg ច្រៀង​ចម្រៀង​ជាតិ​របស់​បារាំង

នៅ​ចន្លោះ​ឆ្នាំ ១៩៧៦-១៩៧៩(មិន​ច្បាស់​ថា​ឆ្នាំ​ណា) លោក Serge Gainsbourg បាន​ច្រៀង​ចម្រៀង​ជាតិ​របស់​របស់​បារាំង​ដែល​មាន​ចំណង​ជើង​ថា​La Marseillaise ដោយ​បាន​ប្ដូរ​ចង្វាក់​របស់​ចម្រៀង ។ សូម​ស្ដាប់​ និង ប្រៀបធៀប​ចម្រៀង​ខាង​ក្រោម​នេះ ៖ Continue reading