សាធុ ! សាធុ ! សាធុ !
នាវេលាឆ្នាំថ្មី ឆ្នាំខាល ទោស័ក ពុទ្ធសករាជ ២៥៥៤ នេះ សូមឱ្យបងប្អូន ញាតិមិត្តិជិតឆ្ងាយទាំងអស់ ទាំងក្នុងភូមិ WordPress ក្ដី ក្រៅភូមិក្ដី បាននូវពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ទោះជាទៅដល់ទីណាកន្លែងណាសូមឱ្យជួបតែសេចក្ដីសុខ សេចក្ដីចម្រើន ជួបតែនឹងព្រះ ច្បាស់តែនឹងធម៌….
បណ្ណសារចំណាត់ក្រុម៖ ផ្សេងៗ
បាត់ខ្លួនពីពិភពគុន
បាត់មុខបាត់មាត់យូរហើយ !!!!!!
រវល់ពេក !!!!!!
បើជ្រុលជាចូលមកដល់ផ្ទះខ្ញុំហើយសូមជួយបោសស្លឹកឈើមុខផ្ទះផង ។ បើចិត្តល្អសូមជួយបោសសម្អាតក្នុងផ្ទះផង !!!!!!!
Laptop ក្នុងក្ដីស្រមៃ ៖ Dell Adamo XPS
បើតាមមានលុយ ខ្ញុំនឹងទិញ Laptop មួយហ្នឹង ដោយកំណត់លក្ខណៈមួយចំនួនរបស់វាដូច ៖

FEATURES
Superthin 13.4″ HD 16:9 WLED 720p display
Metallic key cap, full-size keyboard
Integrated 2MP webcam and integrated mono digital microphone
IO: DisplayPort, 2 USB 2.0, headphone connector and headphone. Standard connectors via external dongle: RJ45, DVI. Optional connectors via external dongle: VGA, HDMI.
Communications: 10/100 via external dongle, Bluetooth® 2.1, 802.11n (3×3)
Up to 5 hours 17 minutes2 with optional extended battery life using lithium ion cells, 40 Whr
Compact power adapter
Dimensions: (w x d x h) 340 x 273.9 x 9.99 mm 1 (13.39″ x 10.78″ x .39″)
Weight: 1.44 kg (3.2 lbs.6) with standard 20Whr battery
Optional 90 days of Adamo Premium Service
SOFTWARE
Standard: Adobe® Acrobat® Reader 9, Adobe® Flash Player, Dell Dock, McAfee® SecurityCenterTM , Dell Webcam Application, Microsoft® Windows LiveTM , Dell QuickSet, Phoenix FailSafeTM theft protection, Sensible Vision FastAccessTM facial recognition
តម្លៃ ៖ $1799
ប៉ុន្តែបើមានលុយទិញខ្ញុំនឹងបន្ថែមគ្រឿងមួយចំនួនទៀតដូចខាងក្រោម ៖
External Slot Load Blue-ray Disc Drive: $199
400 WHr additional Battery: $100
HDMI Video Adapter (for External Monitor): $29
Cole Haan Leather Laptop Messenger: $380

Microsoft Arc Mouse: $40
500GB 5400RPM External HDD: $175
តម្លៃសរុបក្រោយពីបន្ថែមឧបករណ៍ដែលបានរៀបរាប់នោះគឺ ៖ $2722
ព័ត៌មានខ្លះៗដែលទាក់ទងនឹង Laptop នេះ ៖
« វិជ្ជា » និង « វិទ្យា »
ពាក្យ «វិជ្ជា » និង « វិទ្យា » មានន័យដូចគ្នា ដែលវចនានុក្រមខ្មែរបានពន្យល់ន័យរបស់ពាក្យទាំងពីរនេះថា « សេចក្ដីដឹងច្បាស់; ការចេះដឹង, ចំណេះ, វេទមន្ត, មន្តអាគម » ។ អ្វីដែលខុសគ្នានោះគឺ ពាក្យ « វិជ្ជា » ជាពាក្យខ្ចីពីបាលី ឯពាក្យ « វិទ្យា » វិញយើងខ្ចីពីសំស្រ្កឹត ។ លក្ខណៈខុសគ្នានេះហើយជាហេតុ ដែលនាំឱ្យមានភាពខុសគ្នាក្នុងការប្រើប្រាស់ពាក្យទាំងពីរនេះជាបទសមាសជាមួយពាក្យដទៃ ។ Continue reading
ជំងឺផ្ដាសាយថ្មី A/H1N1
រោគសញ្ញាជំងឺផ្ដាសាយថ្មី A/H1N1 នេះគឺ ៖
- រោគសញ្ញាស្រដៀងគ្នានឹងជំងឺផ្ដាសាយធម្មតាដែរ
- ក្ដៅខ្លាំងលើសពី ៣៨ អង្សាសេ
- ឈឺបំពង់ក
- ឈឺក្បាល
- ឈឺសាច់ដុំ
- អស់កម្លាំង
វិធានការការពារ ៖
- ពាក់ម៉ាស់
- ខ្ទប់មាត់ ឬ ច្រមុះជាមួយក្រដាសរាល់ពេលក្អក និងកណ្ដាស់
- លាងដៃជាមួយសាប៊ូឱ្យបានញឹកញាប់
- មិនត្រូវខាកស្ដោះតាមទីសាធារណៈ
- ប្រុងប្រយ័ត្នចំពោះតំបន់ដែលសង្ស័យថាមានការចម្លងជំងឺនេះ
វិធីព្យាបាល ៖
- ព្យាបាលដូចគ្នានឹងជំងឺផ្ដាសាយធម្មតា
- ផឹកទឹកឱ្យបានច្រើន
- សម្រាកឱ្យបានច្រើន
- ទទួលទានថ្នាំប៉ារ៉ាសេតាម៉ុល
ចំណាំ ៖
- វិធីព្យាបាលខាងលើនេះ អាចព្យាបាលបានសម្រាប់ការកើតជំងឺផ្ដាសាយ A/H1N1 កម្រិតស្រាល
- ប្រសិនបើសង្ស័យថាផ្ទុកជំងឺផ្ដាសាយប្រភេទថ្មីនេះ ឬ មានផ្ទុកជំងឺផ្ដាសាយធម្មតា គប្បីព្យាបាលភ្លាមដើម្បីការពារខ្លួន
- ការបរិភោគសាច់ជ្រូកមិនបណ្ដាលឱ្យឆ្លងជំងឺនេះឡើយ ហើយកុំជ្រួលច្របល់ឈប់បរិភោគសាច់ជ្រូក ព្រោះអ្នកស្លាប់ ៩០ % ពុំបានបរិភោគសាច់ជ្រូកទេ
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងជំងឺផ្ដាសាយថ្មី A/H1N1 សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ៖
- ១១៥
- ០១២ ៤៨៨ ៩៨១
- ០៨៩ ៦៦៩ ៥៩៧
ទាត់បាល់ដើម្បីមិត្តភាព
និយាយទៅមិនមែនអួតទេ នេះជាលើកទីមួយហើយដែលខ្ញុំចូលប្រកួតបាល់ទាត់ ។ ការប្រកួតលើកនេះគឺ ពួកសេដ្ឋកិច្ចថ្នាក់ពិសេសភាសាបារាំង ប្រកួតពេលព្រឹក ឯពួកច្បាប់នេះវិញប្រកួតម៉ោង ២ ថ្ងៃអាទិត្យនេះ នៅវិទ្យាល័យបឹងត្របែក ។ Continue reading
ថ្ងៃកំណើតរបស់ខ្ញុំមកដល់ហើយ
ថ្ងៃនេះគឺ ថ្ងៃសៅរ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០០៩ ដូចគ្នានឹងថ្ងៃកំណើតខ្ញុំគឺ ថ្ងៃសៅរ៍ ទី ១៧ ខែ តុលា ឆ្នាំ ១៩៩២ ។ គិតៗទៅមួយភ្លែតសោះចាស់ចំណាស់ហ្នឹងបាត់ទៅហើយ ។ ឥឡូវនេះអត់ចង់បានអីទេ, បើមកដល់ផ្ទះខ្ញុំហើយ សូមមេត្តាទម្លាក់វិចារដាក់ខាងក្រោមហ្នឹងផង ដើម្បីឱ្យផ្ទះខ្ញុំអ៊ូអរបន្តិច, ថ្ងៃកំណើតខ្ញុំផង ។
ថ្ងៃនេះជាថ្ងៃដែលខ្ញុំមិនអាចនឹងបំភ្លេចបានឡើយ, ចាំជាប់ជានិច្ចរហូតអស់មួយជិវិត ។