« វិជ្ជា » និង « វិទ្យា »

ពាក្យ «វិជ្ជា » និង « វិទ្យា » មាន​ន័យ​ដូច​គ្នា​ ដែល​វចនានុក្រម​ខ្មែរ​បាន​ពន្យល់​ន័យ​របស់​ពាក្យ​ទាំង​ពីរ​នេះ​​ថា « សេចក្ដី​ដឹង​ច្បាស់; ការ​ចេះ​ដឹង, ចំណេះ, វេទមន្ត, មន្ត​អាគម » ។ អ្វី​ដែល​ខុស​គ្នា​នោះ​គឺ​ ពាក្យ « វិជ្ជា » ជា​ពាក្យ​ខ្ចី​ពី​បាលី ឯ​ពាក្យ​ « វិទ្យា » វិញ​យើង​ខ្ចី​ពី​សំស្រ្កឹត ។ លក្ខណៈ​ខុស​គ្នា​នេះ​ហើយជា​ហេតុ ​ដែល​​នាំ​ឱ្យ​មាន​ភាព​ខុស​គ្នា​ក្នុង​​ការ​ប្រើ​ប្រាស់​ពាក្យ​ទាំង​ពីរ​នេះ​ជា​បទ​សមាស​ជាមួយ​ពាក្យ​ដទៃ​ ។ Continue reading

ហេតុ​អ្វី​យើង​ចាំបាច់​សរសេរ​ព្យាង្គ​តម្រួត ?

នៅ​ជុំ​វិញ​បញ្ហា​នេះ យើង​ឃើញ​មាន​មតិ​មួយ​ចំនួន​​លើក​ឡើង​ថា «គួរ​​ធ្វើ​បដិវត្តន៍​អក្សរ​ខ្មែរ​ពី​ព្យាង្គ​តម្រួត​មក​ព្យាង្គ​រាយ» ។ ពូក​គាត់​និយាយ​បែប​នេះ​ព្រោះ​ពួក​គាត់​យល់​ថា ព្យាង្គ​រាយ​ងាយ​សរសេរ ងាយ​អាន ហើយ​ងាយ​ស្រួល​ឱ្យ​បរទេស​សិក្សា​​អក្សរ​ខ្មែរ ។ មាន​ទស្សន​ខ្លះ​លើក​ឡើង​ថា «អក្សរ​ព្យាង្គ​តម្រួត​សុទ្ធសឹង​តែ​ជា​អក្សរ​របស់​បាលី សំស្ក្រឹត» ។ ហើយ​ចុះ​ហេតុអ្វី​យើង​ចាំ​បាច់​បន្ត​​​សរសេរ​ព្យាង្គ​តម្រួត ?

Continue reading