ជំងឺ​ផ្ដាសាយ​ថ្មី A/H1N1

រោគ​សញ្ញា​ជំងឺ​ផ្ដាសាយ​ថ្មី A/H1N1 នេះ​គឺ ៖

  • រោគ​សញ្ញា​ស្រដៀង​គ្នា​នឹង​ជំងឺផ្ដាសាយ​ធម្មតា​ដែរ
  • ក្ដៅ​ខ្លាំង​លើស​ពី ៣៨ អង្សាសេ
  • ឈឺ​បំពង់​ក
  • ឈឺ​ក្បាល
  • ឈឺ​សាច់ដុំ
  • អស់​កម្លាំង

វិធាន​ការ​ការពារ ៖

  • ពាក់​ម៉ាស់
  • ខ្ទប់​មាត់ ឬ ច្រមុះ​ជាមួយ​ក្រដាស​​រាល់​ពេល​ក្អក និងកណ្ដាស់
  • លាង​ដៃ​ជាមួយ​សាប៊ូឱ្យ​បាន​ញឹកញាប់
  • មិន​ត្រូវ​ខាក​ស្ដោះ​តាម​ទី​សាធារណៈ
  • ប្រុង​ប្រយ័ត្ន​ចំពោះ​តំបន់​ដែល​សង្ស័យ​ថា​មាន​ការ​ចម្លង​ជំងឺ​នេះ

វិធី​ព្យាបាល ៖

  • ព្យាបាល​ដូច​គ្នា​នឹង​ជំងឺ​ផ្ដាសាយ​ធម្មតា
  • ផឹក​ទឹក​ឱ្យ​បាន​ច្រើន
  • សម្រាក​ឱ្យ​បាន​ច្រើន
  • ទទួល​ទាន​ថ្នាំ​ប៉ារ៉ាសេតាម៉ុល

ចំណាំ ៖

  • វិធី​ព្យាបាល​ខាង​លើ​នេះ អាច​ព្យាបាល​បាន​សម្រាប់​ការ​កើត​ជំងឺ​ផ្ដាសាយ A/H1N1 កម្រិត​ស្រាល
  • ប្រសិន​បើ​សង្ស័យ​ថា​ផ្ទុក​ជំងឺ​ផ្ដាសាយ​ប្រភេទ​ថ្មី​នេះ ឬ មាន​ផ្ទុក​ជំងឺ​ផ្ដាសាយ​ធម្មតា គប្បី​ព្យាបាល​ភ្លាម​ដើម្បី​ការពារ​ខ្លួន
  • ការ​បរិភោគ​សាច់​ជ្រូក​មិន​បណ្ដាល​ឱ្យ​ឆ្លង​ជំងឺ​នេះ​ឡើយ ហើយ​កុំ​ជ្រួល​ច្របល់​ឈប់​បរិភោគ​សាច់​ជ្រូក ព្រោះ​អ្នក​ស្លាប់ ៩០ % ពុំ​បាន​បរិភោគ​សាច់​ជ្រូក​ទេ

សម្រាប់​ព័ត៌​មាន​បន្ថែម​ទាក់ទង​នឹង​ជំងឺ​ផ្ដាសាយ​ថ្មី A/H1N1 សូម​ទំនាក់ទំនង​តាម​រយៈ​ទូរស័ព្ទ​លេខ ៖

  • ១១៥
  • ០១២ ៤៨៨ ៩៨១
  • ០៨៩ ៦៦៩ ៥៩៧

ហេតុ​អ្វី​យើង​ចាំបាច់​សរសេរ​ព្យាង្គ​តម្រួត ?

នៅ​ជុំ​វិញ​បញ្ហា​នេះ យើង​ឃើញ​មាន​មតិ​មួយ​ចំនួន​​លើក​ឡើង​ថា «គួរ​​ធ្វើ​បដិវត្តន៍​អក្សរ​ខ្មែរ​ពី​ព្យាង្គ​តម្រួត​មក​ព្យាង្គ​រាយ» ។ ពូក​គាត់​និយាយ​បែប​នេះ​ព្រោះ​ពួក​គាត់​យល់​ថា ព្យាង្គ​រាយ​ងាយ​សរសេរ ងាយ​អាន ហើយ​ងាយ​ស្រួល​ឱ្យ​បរទេស​សិក្សា​​អក្សរ​ខ្មែរ ។ មាន​ទស្សន​ខ្លះ​លើក​ឡើង​ថា «អក្សរ​ព្យាង្គ​តម្រួត​សុទ្ធសឹង​តែ​ជា​អក្សរ​របស់​បាលី សំស្ក្រឹត» ។ ហើយ​ចុះ​ហេតុអ្វី​យើង​ចាំ​បាច់​បន្ត​​​សរសេរ​ព្យាង្គ​តម្រួត ?

Continue reading

«អូរឬស្សី» អាន​ថា​ម៉េច​វិញ​ទៅ ?

ថ្ងៃ​មួយ​នោះ ខ្ញុំ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវកាត់​មុខ​ផ្សារ​អូរឫស្សី ក្រឡេក​មើល​ផ្សារ​ឃើញ​អក្សរ​ធំៗ​ដែល​សរសេរ​ថា «ផ្សារ​អូឫស្សី» ។ ដល់​ទៅ​មើល​ទៅ​ម្ខាង​ទៀត​ស្រាប់​តែ​ឃើញ​គេ​សរសេរ «អូរ​ឬ​ស្សី» លែង​ដឹង​ថា​ត្រូវ​អាន​យ៉ាង​ម៉េច ? កាល​រៀន​បឋមសិក្សា​គ្រូ​អត់​បាន​បង្រៀន​ឱ្យ​ប្រកប «ឬ» ជាមួយ​ព្យញ្ជនៈ​ផ្សេង​សោះ ដល់​អញ្ចឹង​ទៅ​លែង​ចេះ​អាន ។ មិន​ដឹង​ថា​គាត់​សរសេរ​ខុស ឬ​ក៏​ខ្ញុំ​រៀន​មិន​ដល់ ? បើ​តាម​ចំណេះ​ដឹង​ខ្សត់ខ្សោយ​របស់​ខ្ញុំ នាំ​ឱ្យ​ខ្ញុំ​អាន​ថា «អូរ ឬ ស្សី» ។ យ៉ាប់​អាន​ត្រង់​កន្លែង «ស្សី» ហ្នឹង ។ ពេល​ក្មេងៗ​សួរ​ពី​ឈ្មោះ​ហាង​ហ្នឹង​ អត់​ដឹង​ថា​ត្រូវ​ប្រាប់​យ៉ាង​ម៉េច​ទៀត ព្រោះ​ខ្ញុំ​អត់​ចេះ​អាន ។