ច្បាប់នេះត្រូវបានប្រកាសឱ្យប្រើនាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០០៩ និងចូលជាធរមាននាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១០
បណ្ណសារចំណាត់ក្រុម៖ ព័ត៌មាន
កម្មវិធីប្រកួតកំណាព្យប្រចាំឆ្នាំ
និពន្ធដោយ ៖ ង៉ែត ធនសេរីបណ្ឌិត
ភ្នំពេញ, ថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ ២០១០
ថ្ងៃនេះមានសោមនស្សវេទនា គោរពវន្ទាអស់ប្អូនបង
មានដំណឹងមួយប្រកាសផង សូមយោងអន្ទងឱ្យសណ្ដាប់ ។
មានការប្រកួតតែងកំណាព្យ ចារចែងពាក្យកាព្យតាមក្បួនច្បាប់
តាមក្បួនដូនតាដែលមានស្រាប់ បញ្ចេញសារសព្ទអួតអ្នកផង ។
ថ្ងៃ១មីនាថ្ងៃចុងក្រោយ សូមកុំបណ្ដោយឱ្យរំលង
ព្រឹត្តិការណ៍មួយឆ្នាំមានតែម្ដង កុំឱ្យរំលងស្ដាយគំនិត ។
រូតរះម្នីម្នាតែងកំណាព្យ ចារចែងពាក្យកាព្យតាមគំនិត
រួចផ្ញើមកពុទ្ធសាសនបណ្ឌិត្យ គេនឹងពិនិត្យតាមលម្អាន ។
កុំឱ្យលើសដប់ប្រាំទំព័រ កាព្យាពិព័រណ៍អ្វីក៏បាន
ឱ្យតែគោរពតាមលម្អាន ដែលដូនតាបានកំណត់ឱ្យ ។
YouthSays | YouthSays, Cambodia’s Youth Opinion Community
ជំងឺផ្ដាសាយថ្មី A/H1N1
រោគសញ្ញាជំងឺផ្ដាសាយថ្មី A/H1N1 នេះគឺ ៖
- រោគសញ្ញាស្រដៀងគ្នានឹងជំងឺផ្ដាសាយធម្មតាដែរ
- ក្ដៅខ្លាំងលើសពី ៣៨ អង្សាសេ
- ឈឺបំពង់ក
- ឈឺក្បាល
- ឈឺសាច់ដុំ
- អស់កម្លាំង
វិធានការការពារ ៖
- ពាក់ម៉ាស់
- ខ្ទប់មាត់ ឬ ច្រមុះជាមួយក្រដាសរាល់ពេលក្អក និងកណ្ដាស់
- លាងដៃជាមួយសាប៊ូឱ្យបានញឹកញាប់
- មិនត្រូវខាកស្ដោះតាមទីសាធារណៈ
- ប្រុងប្រយ័ត្នចំពោះតំបន់ដែលសង្ស័យថាមានការចម្លងជំងឺនេះ
វិធីព្យាបាល ៖
- ព្យាបាលដូចគ្នានឹងជំងឺផ្ដាសាយធម្មតា
- ផឹកទឹកឱ្យបានច្រើន
- សម្រាកឱ្យបានច្រើន
- ទទួលទានថ្នាំប៉ារ៉ាសេតាម៉ុល
ចំណាំ ៖
- វិធីព្យាបាលខាងលើនេះ អាចព្យាបាលបានសម្រាប់ការកើតជំងឺផ្ដាសាយ A/H1N1 កម្រិតស្រាល
- ប្រសិនបើសង្ស័យថាផ្ទុកជំងឺផ្ដាសាយប្រភេទថ្មីនេះ ឬ មានផ្ទុកជំងឺផ្ដាសាយធម្មតា គប្បីព្យាបាលភ្លាមដើម្បីការពារខ្លួន
- ការបរិភោគសាច់ជ្រូកមិនបណ្ដាលឱ្យឆ្លងជំងឺនេះឡើយ ហើយកុំជ្រួលច្របល់ឈប់បរិភោគសាច់ជ្រូក ព្រោះអ្នកស្លាប់ ៩០ % ពុំបានបរិភោគសាច់ជ្រូកទេ
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងជំងឺផ្ដាសាយថ្មី A/H1N1 សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ៖
- ១១៥
- ០១២ ៤៨៨ ៩៨១
- ០៨៩ ៦៦៩ ៥៩៧
ភាគីថៃហាក់បីដូចជាឃោរឃៅណាស់
តាមរយៈព័ត៌មានពីសេចក្ដីរាយការណ៍របស់ CTN កាលពីព្រឹកថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០៩ បានឱ្យដឹងថា ទាហានឈុតខ្មៅរបស់ថៃ បានសហការជាមួយរដ្ឋបាលព្រៃឈើរបស់ថៃ ចុះបង្រ្កាបការកាប់ព្រៃឈើខុសច្បាប់មួយនៅក្នុងប្រទេសថៃដែលជាប់នឹងព្រំដែនកម្ពុជា ដែលអ្នកកាប់ព្រៃឈើខុសច្បាប់នោះជាប្រជាពលរដ្ឋកម្ពុជា ។ ក្នុងចំណោមអ្នកឆ្លងដែនទៅកាប់ព្រៃឈើច្បាប់នោះមាន ២ នាក់ ដែលរត់រួចមកដល់កម្ពុជាវិញ ហើយមានម្នាក់ត្រូវបានភាគីថៃចាប់បាន ហើយចាក់សាំងដុតទាំងរស់ ។ អំពើនេះជាអំពើឃោរឃៅមួយ ដែលហាក់បីដូចជាមិនអើពើ និងមិនគោរពសិទ្ធិមនុស្ស ។
ប្រវត្តិប្រាក់នៅកម្ពុជា
អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ពីរូបិយវត្ថុកម្ពុជាយើងបច្ចុប្បន្ននេះហើយ ។ សព្វថ្ងៃនេះរូបិយវត្ថុជាតិដែលអាចធ្វើចរាចរណ៍លើទីផ្សារបានមាន ប្រាក់ និងកាស ។ បើនិយាយពីប្រាក់ប្រាកដជាស្គាល់យ៉ាងច្បាស់ពីប្រភេទក្រដាសប្រាក់ហើយ ដូចនេះខ្ញុំសូមលើកយកប្រភេទកាសមួយចំនួនដូចជា កាស ៥០០ រៀល, ២០០ រៀល, ១០០ រៀល, ៥០ រៀល ដែលសុទ្ធសឹងតែបោះពុម្ពនៅឆ្នាំ ១៩៩៥ ទាំងអស់ ។ មុននេះបន្តិច យើងប្រើប្រាស់ប្រាក់ សេន ដែលមានដូចជា ៥ សេន (បោះពុម្ពឆ្នាំ ១៩៨០) ។ យើងឃើញថាពីមួយជំនាន់ទៅមួយជំនាន់ ការប្រើប្រាស់ប្រាក់កាសតែងមានការផ្លាស់ប្ដូរ ។ តើការកកើតប្រាក់សម្រាប់ចាយដំបូងបំផុតនៅកម្ពុជា ជាប្រភេទប្រាក់អ្វី ? តើនរណាជាអ្នកបង្កើតប្រាក់ដំបូងបំផុតនៅកម្ពុជា ? Continue reading
«អូរឬស្សី» អានថាម៉េចវិញទៅ ?
ថ្ងៃមួយនោះ ខ្ញុំបានធ្វើដំណើរតាមផ្លូវកាត់មុខផ្សារអូរឫស្សី ក្រឡេកមើលផ្សារឃើញអក្សរធំៗដែលសរសេរថា «ផ្សារអូឫស្សី» ។ ដល់ទៅមើលទៅម្ខាងទៀតស្រាប់តែឃើញគេសរសេរ «អូរឬស្សី» លែងដឹងថាត្រូវអានយ៉ាងម៉េច ? កាលរៀនបឋមសិក្សាគ្រូអត់បានបង្រៀនឱ្យប្រកប «ឬ» ជាមួយព្យញ្ជនៈផ្សេងសោះ ដល់អញ្ចឹងទៅលែងចេះអាន ។ មិនដឹងថាគាត់សរសេរខុស ឬក៏ខ្ញុំរៀនមិនដល់ ? បើតាមចំណេះដឹងខ្សត់ខ្សោយរបស់ខ្ញុំ នាំឱ្យខ្ញុំអានថា «អូរ ឬ ស្សី» ។ យ៉ាប់អានត្រង់កន្លែង «ស្សី» ហ្នឹង ។ ពេលក្មេងៗសួរពីឈ្មោះហាងហ្នឹង អត់ដឹងថាត្រូវប្រាប់យ៉ាងម៉េចទៀត ព្រោះខ្ញុំអត់ចេះអាន ។